ព័ត៌មានអន្ដរជាតិ
នាវាដឹកប្រេងផ្ទុះឆេះយ៉ាងអាថ៌កំបាំងនៅ នីហ្សេរីយ៉ា (មានវីដេអូ)
កប៉ាល់ដឹកប្រេងដ៏ធំមួយគ្រឿងដែលមានសមត្ថភាពផ្ទុកប្រេងបាន២លានបារ៉ែល បានផ្ទុះឆេះនៅជិតឆ្នេរសមុទ្រនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃពុធទី៣ខែកុម្ភៈ។

វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល បានបង្ហាញពីភ្លើងកំពុងឆាបឆេះនាវា Trinity Spirit និងផ្សែងហុយចេញពីនាវាដែលលិចនៅទីតាំងបូមប្រេង Ukpokiti ជិតតំបន់ដីសណ្ត River Niger។
នាវានេះ មានដឹកសមាជិកចំនួន១០នាក់ ហើយមកទល់ពេលនេះ មិនទាន់មានអ្នកណាត្រូវបានរកឃើញឡើយ។ ហើយគេក៏នៅមិនទាន់ដឹងដែរថា តើប្រេងបានឆាបឆេះអស់ប៉ុន្មាន។

ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានអាថ៌កំបាំងជុំវិញមូលហេតុនៃការផ្ទុះលើនាវា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shebah Exploration & Production Company Ltd (SEPCOL)។
នាយកប្រតិបត្តិលោក Ikemefuna Okafor បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីរកមូលហេតុនៃការផ្ទុះ។

ថ្វីបើនីហ្សេរីយ៉ាជាប្រទេសផលិតប្រេងឆៅធំជាងគេនៅទ្វីបអាហ្រ្វិកក៏ដោយ ប៉ុន្តែការចំណាយលើផលិតកម្មគឺមានកម្រិតខ្ពស់ ដោយសារតែគ្រោះថ្នាក់ញឹកញាប់ និងភាពអសន្តិសុខ។
នាពេលកន្លងមក ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារជាញឹកញាប់លើស្ថានីយ៍ប្រេង ហើយចោរសមុទ្រនីហ្សេរីយ៉ា តែងតែធ្វើសកម្មភាពនៅទូទាំងឈូងសមុទ្រហ្គីណេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាវា រុស្ស៊ី ដឹកប្រេង ២ លានបារ៉ែលទៅ អាមេរិក ដោយកម្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ