Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ថា រុស្ស៊ី កំពុងចល័តអាវុធទំនើប និងកងទ័ពប្រមាណ ៣ ម៉ឺននាក់

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបាននឹងកំពុងចល័តអាវុធទំនើប និងកងទ័ពប្រយុទ្ធប្រមាណ ៣០,០០០ នាក់ទៅកាន់ប្រទេសបេឡារុសក្នុងរយៈពេលចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បាននិយាយថា ការចល័តអាវុធទំនើប និងកងទ័ពនេះ គឺជាការដាក់ពង្រាយយោធាដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូទៅកាន់ប្រទេសបេឡារុស ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels ថា ការដាក់ពង្រាយនេះរួមមានកងកម្លាំងប្រតិបត្តិការពិសេស Speznaz យន្តហោះចម្បាំង SU-35 មីស៊ីល Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ។

លោក​បាន​បន្ថែម​ថា​ “​អ្វីៗ​ទាំង​អស់​នេះ​នឹង​ត្រូវ​រួម​បញ្ចូល​ជាមួយ​នឹង​កងកម្លាំងសមយុទ្ធ​នុយក្លេអ៊ែរ​ប្រចាំ​ឆ្នាំ​របស់​រុស្ស៊ី ខណៈការប្រើមីស៊ីល Iskander របស់រុស្ស៊ីកំពុងបង្ហាញពីសង្គ្រាមនុយក្លេអ៊ែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អាមេរិក ចោទ រុស្ស៊ី រៀបផែនការបង្កើតលេស ដើម្បីវាយប្រហារ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម