ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទៅដល់ទីក្រុង ប៉េកាំង ហើយដើម្បីជួបលោក ស៊ី
នៅថ្ងៃសុក្រទី៤ខែកុម្ភៈនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ទីក្រុងប៉េកាំងហើយ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ និងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី និងចិន នឹងពិភាក្សាគ្នាអំពីទំនាក់ទំនងឧស្ម័ន និងហិរញ្ញវត្ថុកាន់តែជិតស្និទ្ធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ហើយគំនិតដែលអូសបន្លាយជាយូរមកហើយសម្រាប់បំពង់បង្ហូរឧស្ម័នថ្មីទៅកាន់ប្រទេសចិន កំពុងត្រូវបានពិនិត្យ។
ទូរទស្សន៍រដ្ឋចិន CCTV នៅរសៀលថ្ងៃសុក្រនេះ បានផ្សាយថា លោកពូទីន បានមកដល់រដ្ឋធានីរបស់ប្រទេសចិនហើយ ហើយកត់សម្គាល់ថា លោកក៏ដូចជាប្រទេសចិនដែរ បានសម្តែងការប្រឆាំងទៅនឹងការយកព្រឹត្តិការណ៍កីឡានេះ ធ្វើជារឿងនយោបាយ។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡានេះ នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនបានប្រកាសធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍នេះ ដើម្បីតវ៉ាចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Irish Times
ចុចអាន៖ អាមេរិកចោទរុស្ស៊ី រៀបផែនការបង្កើតលេស ដើម្បីវាយប្រហារអ៊ុយក្រែន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់