Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​ចុះ​​​កិច្ច​​ព្រម​​ព្រៀង​​ថ្មី​​ជា​មួយ​រុស្ស៊ី​​​​​​តម្លៃ​​១១៧​.៥​ប៊ីលាន​​ដុល្លារ​

បានផុស

នៅ

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបង្ហាញកិច្ចព្រមព្រៀងប្រេង និងឧស្ម័នរុស្ស៊ីថ្មីជាមួយប្រទេសចិនដែលប៉ាន់ស្មានជាប្រាក់ ១១៧.៥ប៊ីលានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ ដោយបានសន្យាបង្កើនការនាំចេញពីតំបន់ចុងបូព៌ារបស់រុស្ស៊ី ស្របពេលភាពតានតឹងជាមួយនឹងអ៉ឺរ៉ុបជុំវិញវិបត្តិជាមួយអ៊ុយក្រែន។

រុស្ស៊ី ដែល​ជា​​អ្នក​ផ្គត់​ផ្គង់ឧស្ម័ន​​លំដាប់​ទី​៣​របស់​ទី​ក្រុង​ប៉េកាំង​​បាន​ពង្រឹង​​មិត្ត​ភាព​ជា​មួយ​ចិន ដែល​ជា​អ្នក​ប្រើ​ប្រាស់​ថាមពល​ធំ​បំផុត​ក្នុង​ពិភព​លោក បាន​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​​ទៅ​លើ​អតិថិជន​ថាមពល​អឺរ៉ុប​។

លោក ពូទីន បាន​និយាយ​ក្នុង​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ ដើម្បី​ពិភាក្សា​ពីកិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​ថា ៖«អ្នក​ជំនាញ​​ប្រេង​របស់​យើង​បាន​រៀប​ចំ​ដំណោះ​ស្រាយ​ថ្មីល្អ​ណាស់​លើការ​ផ្គត់​ផ្គង់​អ៊ីដ្រូកាបូន​ទៅ​កាន់​សាធារណ​រដ្ឋប្រជាមានិត​ចិន»។

លោក ពូទីន និង លោក ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ជំហាន​ឆ្ពោះ​ទៅ​មុខ​មួយ​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ឧស្សាហកម្ម​ឧស្ម័ន»។ លោកបាន​បន្ថែម​ដោយ​​យោង​ទៅ​លើ​កិច្ច​ពព្រម​ព្រៀង​ថ្មី​​ក្នុង​ផ្គត់​ផ្គង់​ចំនួន​១០​ប៊ី​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ៗ​ឆ្នាំ​ទៅ​​​ចិនពី​តំបន់​​បូព៌ារបស់រុស្ស៊ី។

សូម​បញ្ជាក់​ថា លោក ​ពូទីន មាន​វត្តមាន​នៅ​ទី​ក្រុង​ប៉េកាំង​ដើម្បី​ចូល​ពិធី​បើក​កីឡា​អូឡាំពិក​រដូវ​រងា។

យោង​តាម​ការ​វិភាគ​របស់ Reuters បង្ហាញ​ថា ការ​លក់​ឧស្ម័ន​តែ​ម្យ៉ាង​អាច​ទទួល​បាន​ប្រាក់​ប្រមាណ​​៣៧.៥​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ២៥​ឆ្នាំ​​ ដែល​ត្រូវ​បាន​ស្មាន​​​ថា តម្លៃ​ឧស្ម័ន​​ជា​មធ្យម ១៥០​ដុល្លារ​អាមេរិក ក្នុង​១​០០០​ម៉ែត្រ​គូប​ដូច​ដែល​​ក្រុម​ឧស្ម័ន​យក្ស​របស់​រុស្ស៊ី Gazprom បាន​រាយការណ៍​សម្រាប់​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​មាន​រយៈ​ពេល​២៥​ឆ្នាំ ខណៈ​ប្រភព​ឧស្សាហកម្ម​ចិន​បាន​និយាយ​ថា វា​មាន​រយៈ​ពេល​៣០ឆ្នាំ។

ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រុម​ហ៊ុនឧស្ម័ន​យក្ស​រុស្ស៊ី Rosneft ដឹក​នាំ​ដោយ​សម័្ពន្ធ​មិត្ត​របស់​លោក​ ពូទីន គឺ​លោក Igor Sechin បាន​ចុះកិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ចិន CNPC ​ដើម្បី​ផ្គត់​ផ្គង់ប្រេង​១០០​លាន​តោន​តាម​​ប្រទេសកាហ្សាក់ស្ថានរយៈ​ពេល​១០​ឆ្នាំ​ដែល​​ពង្រីកកិច្ចព្រមព្រៀង​មានស្រាប់ប្រកបដោយប្រសិទ្ធភាព។

ក្រុម​ហ៊ុន Rosneft បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​មាន​តម្លៃ​​​៨០​ប៊ីលាន​ដុល្លារ​អាមេរិក។ កិច្ច​ព្រម​ព្រៀងបាន​ជំរុញ​រូបិយប័ណ្ណ​ និងផ្សារភាគ​ហ៊ុនរុស្ស៊ី រាប់​ទាំង​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន Rosneft និង Gazprom ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម