Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់​ៗ ឥណ្ឌាមាន​អ្នក​ស្លាប់​ដោយ​កូវីដជាង​៥​សែន​នាក់​កាល​ពី​ថ្ងៃ​សុក្រ

បានផុស

នៅ

តួ​លេខ​ស្លាប់​​ផ្លូវ​ការ​ដោយ​កូវីដ-១៩​នៅ​ប្រទេស​ឥណ្ឌា​​ជាង​៥សែន​​នាក់​​កាល​ពី​ថ្ងៃ​សុក្រ ​​ដែល​ច្រើន​ជាង​កាល​ពី​ឆ្នាំមុន ប៉ុន្តែ​​អ្នក​ជំនាញ​ជឿ​ជាក់​ថា ចំនួន​នេះ​​បិទ​បាំង​ដោយការស្ទង់​មតិ​មិន​ត្រឹម​ត្រូវ និង​មិន​បាន​កត់​ត្រា​ពី​ការ​ស្លាប់​នៅ​តំបន់​ព្រំ​ដែន​ដែល​មនុស្ស​រាប់​លាន​នាក់​នៅ​តែ​រង​គ្រោះ​។

ឥណ្ឌា​​ដែល​ស្ថិត​ចំណាត់​ថ្នាក់​លេខ​៤​នៃ​អ្នក​ស្លាប់​ច្រើន​បំផុត​ទូទាំង​ពិភព​លោក​មាន​កំណត់​ត្រា​​ស្លាប់​៤០​ម៉ឺន​នាក់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​វីរុស​បំប្លែក​កាច​សាហាវ Delta រាត​ត្បាត​ខ្លាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ។ អ្នក​ជំនាញ​ខ្លះ​ជឿ​ថា តួលេខ​ពិត​ប្រាកដ​ខ្ពស់​ជាង​នេះ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chinmay Tumbe ជំនួយ​ការសាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​គ្រប់​គ្រង​គ្រង​ឥណ្ឌាដែល​ជា​អ្នក​សហការ​សិក្សា​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ៖«ការ​សិក្សា​របស់​យើង​បាន​ចេញ​ផ្សាយ​​នៅ​ក្នុង​ទិនានុ​ប្បវត្តិ​វិទ្យា​សាស្ត្រ ប៉ាន់​ស្មាន​ការ​ស្លាប់​ដោយ​កូវីដ​នៅ​ឥណ្ឌា​៣​លាន​នាក់​ចាប់​ពី​កណ្តាល​ឆ្នាំ​២០២១​មក​ដោយ​ប្រើ​ទិន្នន័យ​ផ្សេង​គ្នា​៣»។

កាលពី​ខែ​មុន រដ្ឋាភិបាល​ឥណ្ឌា​បាន​ច្រាន​ចោល​ចំពោះ​ការ​ស្រាវ​ជ្រាវនេះ​ដោយ​គ្មាន​មូលដ្ឋាន នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ដោយ​និយាយ​ថា មាន​ប្រព័ន្ធ​ដ៏​រឹង​មាំ​មួយនៃ​របាយការណ៍​ពី​​កំណើត និង​ការ​ស្លាប់។

ការ​ស្លាប់​ជាប់​កំណត់​តត្រា​រដ្ឋ​របស់​ឥណ្ឌា​ពី​កូវីដ-១៩ បន្ទាប់​ពី​ប្រមូល​ទិន្នន័យ​ពី​ខណ្ឌ​​ផ្សេងៗ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋ​ជា​ច្រើន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ចំពោះ​ចំនួន​អ្នក​ស្លាប់ អ្នក​ខ្លះ​ស្ថិត​ក្រោម​សម្ពាធ​ពី​តុលាការ​កំពូល​របស់​ប្រទេស។ ក្នុង​ករណី​ភាគ​ច្រើន អាជ្ញាធរ​និយាយ​ថា មាន​ការ​យឹត​យាវ​ដោយសារ​ការ​ចុះ​បញ្ជី និង​បញ្ហា​រដ្ឋបាល​ផ្សេង​ៗ។

ឥឡូវ​នេះ ឥណ្ឌា​កំពុង​ស្ថិតនៅ​ក្នុង​ការ​ប្រឈម​នឹង​នៃ​រលក​ទី​៣​ដោយ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ដែល​អ្នក​ជំនាញ​ជាន់​ខ្ពស់​មួយ​ចំនួន​និយាយ​ថា ឆ្លងចូល​​សហគមន៍ហើយ ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​កណ្តាល​និយាយ​ថា ករណី​ភាគ​ច្រើន​បំផុត​ស្រាល។​

កាល​ពី​ខែ​មុន រដ្ឋាភិបាលបាន​បន្ធូរ​បន្ថយ​​គោលការណ៍​ធ្វើ​តេស្ត និង​ប្រាប់​រដ្ឋ​នានា​ឲ្យ​​ទម្លាក់​ការ​ធ្វើ​តេស្ត​ជា​ប្រចាំ​សម្រាប់​អ្នក​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​ជា​មួយ​អ្នក​ឆ្លង លុះ​ត្រា​តែ​ពួក​គេ​វ័យ​ចំណាស់ ឬ​មាន​អាការ​​ខុស​ប្លែក​ពីប្រក្រតី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម