ព័ត៌មានអន្ដរជាតិ
អាមេរិក ថា មានតែ ចិន ប៉ុណ្ណោះដែលហ៊ានប្រាប់ រុស្ស៊ី ឲ្យបន្ថយភាព តានតឹងជាមួយ អ៊ុនក្រែន
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកលោក Daniel Kritenbrink បាននិយាយថា មានតែប្រទេសចិនប៉ុណ្ណោះដែលអាចលើកទឹកចិត្ត និងហ៊ានប្រាប់រុស្ស៊ីឲ្យបន្ថយភាពតានតឹងទាក់ទងនឹងស្ថានភាពជាមួយអ៊ុយក្រែន ។

លោក Kritenbrink បាននិយាយកាលពីថ្ងៃសុក្រទាក់ទងនឹងកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថា “កិច្ចប្រជុំគួរតែផ្តល់ឲ្យប្រទេសចិននូវឱកាសដើម្បីលើកទឹកចិត្តរុស្ស៊ីបន្តការទូត និងបន្ថយភាពតានតឹងនៅអ៊ុយក្រែន នោះគឺជាអ្វីដែលពិភពលោករំពឹងពីមហាអំណាច” ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃសុក្រថា “ខ្ញុំគិតថា វាយុត្តិធម៌ក្នុងការនិយាយថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសេចក្តីថ្លែងការណ៍រួម រុស្ស៊ី-ចិន ឆ្លុះបញ្ចាំងពីវិធីសាស្រ្តដែលប្រទេសទាំងពីរបានអនុវត្តមួយរយៈមកហើយ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីព្រឹកថ្ងៃសុក្រ រុស្ស៊ី និងចិនបាននិយាយថា ពួកគេប្រឆាំងនឹងការពង្រីកបន្ថែមទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ហើយបានអំពាវនាវឲ្យសម្ព័ន្ធភាពបោះបង់ចោលវិធីសាស្រ្តនៃសង្រ្គាមត្រជាក់ដែលប្រកាន់មនោគមវិជ្ជារបស់ខ្លួន ។
ស្ថានភាពទាក់ទងនឹងអ៊ុយក្រែនកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចោទប្រកាន់រុស្ស៊ីអំពីការកសាងកងទ័ពនៅជិតព្រំដែនជាមួយអ៊ុយក្រែនក្នុងការត្រៀមលក្ខណៈសម្រាប់ការធ្វើសកម្មភាពយោធាណាមួយ ។

ទន្ទឹមនោះ ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការចល័តកងទ័ពនៅលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី ។ រុស្ស៊ីក៏បាននិយាយផងដែរថា ណាតូកំពុងមានផែនការពង្រីកកម្លាំងបន្ថែមទៀតទៅភាគខាងកើត ហើយបានព្រមានថា ទង្វើបែបនេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ចោទ រុស្ស៊ី រៀបផែនការបង្កើតលេស ដើម្បីវាយប្រហារ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ