ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅតំបន់មជ្ឈិមបូព៌ា
មន្ទីរបញ្ចកោណបាននិយាយថា កងទ័ពអាកាសអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ទៅកាន់មជ្ឈិមបូព៌ាក្នុងការការពារដើម្បីរារាំងការឈ្លានពាន ។
មេបញ្ជាការនៃទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសបែបនេះកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ការដាក់ពង្រាយយន្តហោះ B-52H នេះត្រូវបានរៀបចំឡើងដើម្បីរារាំងការឈ្លានពានក៏ដូចជាធ្វើសមាហរណកម្មយន្តហោះចម្បាំងជាមួយដៃគូក្នុងតំបន់ជាច្រើនផ្សេងទៀត ។
មេបញ្ជាការ CENTCOM លោកឧត្តមសេនីយ៍ Frank McKenzie បាននិយាយថា “ក្រុមប្រឆាំងដែលមានសក្តានុពលគួរតែយល់ថាគ្មានប្រទេសណាមួយនៅលើផែនដីត្រៀមខ្លួន និងមានសមត្ថភាពក្នុងការដាក់ពង្រាយកម្លាំងប្រយុទ្ធបន្ថែមយ៉ាងឆាប់រហ័សនោះទេ នៅពេលប្រឈមនឹងការឈ្លានពានណាមួយឡើយ” ។
ខណៈពេលដែលទីបញ្ជាការ CENTCOM បដិសេធមិនប្រាប់ឈ្មោះក្រុមអ្នកប្រឆាំងណាម្នាក់ដែលខ្លួនសង្ឃឹមថានឹងរារាំង និងតំបន់ពិតប្រាកដដែលយន្តហោះទម្លាក់គ្រាប់បែកនឹងប្រតិបត្តិការនោះ ការដាក់ពង្រាយនេះកើតឡើង ចំពេលមានរបាយការណ៍ថា ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់កំពុងរៀបចំការវាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិកដោយមានការគាំទ្រពីទីក្រុងតេអេរ៉ង់ ។
យោងតាមមន្រ្តីយោធាដែលដកស្រង់សម្តីដោយកាសែត Politico មន្ទីរបញ្ចកោណបានឃើញពីផ្លូវដែលអាចបង្កជាបញ្ហានៃការរៀបចំត្រៀមវាយប្រហារដែលបង្កឡើងដោយកងជីវពល ។ ទោះយ៉ាងណាមន្ត្រីរូបនោះមិនបានបញ្ជាក់លម្អិតពីអ្វីដែលបង្ហាញពីការវាយប្រហារដែលជិតមកដល់នោះទេ ហើយបានកត់សម្គាល់ថា ការដាក់ពង្រាយនេះមិនមែនជាការវាយលុកទេ ។
ការព្រួយបារម្ភជាថ្មីនេះក៏អនុវត្តតាមរបាយការណ៍កាលពីសប្តាហ៍មុនដែរថាក្រុងវ៉ាស៊ីនតោននឹងដកបុគ្គលិកការទូតពីស្ថានទូតរបស់ខ្លួននៅទីក្រុងបាកដាដដោយមន្ត្រីបានលើកឡើងពីការភ័យខ្លាចថាក្រុមប្រដាប់អាវុធក្នុងតំបន់នឹងព្យាយាមសងសឹកចំពោះការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកដែលបានសម្លាប់មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក Qassem Soleimani កាលពីខែមករា និងលោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នុយក្លេអ៊ែរអ៊ីរ៉ង់កាលពីប៉ុន្មានសប្ដាហ៍មុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
ចុចអាន ៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ