ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អួតថា ពេលនេះមានអាវុធ អាមេរិក ក្នុងដៃរួចជាស្រេច
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃសុក្រថា យោធាអ៊ុយក្រែនបានទទួលសព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិករួចហើយដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាថ្មីបំផុត ។

កាលពីចុងខែធ្នូ ប្រធានាធិបតី Joe Biden បានអនុម័តកញ្ចប់ជំនួយសន្តិសុខចំនួន ២០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានជំនួយការពារជាតិដ៍សាហាវដូចជា មីស៊ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់កាំភ្លើងជាដើម ។
ទន្ទឹមនោះ កាលពីថ្ងៃព្រហស្បតិ៍លោក Reznikov បានប្រកាសថា យន្តហោះទី ៧ ដែលផ្ទុកជំនួយយោធាអាមេរិកចំនួន ៨៥ តោន បានមកដល់ប្រទេសអ៊ុយក្រែន ។

ភាពតានតឹងដែលអូសបន្លាយនៅជុំវិញអ៊ុយក្រែននៅតែក្ដៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈណាតូបានបង្កើនការព្រួយបារម្ភលើការចោទប្រកាន់របស់រុស្ស៊ីអំពីការកសាងយោធានៅជិតព្រំដែនអ៊ុយក្រែន និងជំរុញឲ្យសម្ព័ន្ធមិត្តបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់ទីក្រុងគៀវ ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងរដ្ឋបាល់ទិកបានផ្គត់ផ្គង់សព្វាវុធមួយចំនួនដល់អ៊ុយក្រែនរួចហើយ ភាគច្រើនជាកាំភ្លើងដៃ គ្រាប់កាំភ្លើង និងអាវុធប្រឆាំងរថក្រោះជាដើម ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថាបានរៀបចំសម្រាប់ការលុកលុយអ៊ុយក្រែន ហើយបានរិះគន់ការបង្កើនយោធា និងការបង្កហេតុរបស់ណាតូនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា មានតែ ចិន ប៉ុណ្ណោះដែលហ៊ានប្រាប់ រុស្ស៊ី ឲ្យបន្ថយភាព តានតឹងជាមួយ អ៊ុនក្រែន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក