ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន រាំធ្វើព្រងើយ ទោះស្ថានភាពជាមួយរុស្ស៊ី កំពុងតានតឹងខ្លាំង
វីដេអូដែលកំពុងល្បីពេញបណ្តាញសង្គម បានបង្ហាញទាហានអ៊ុយក្រែនម្នាក់រាំក្នុងព្រិល ទោះស្ថានភាពនៅព្រំដែនបច្ចុប្បន្ន កំពុងតានតឹងជាមួយរុស្ស៊ីក៏ដោយ។

ខណៈទាហានរុស្ស៊ីជាង១២៥,០០០នាក់កំពុងឈរជើងនៅជិតព្រំដែនអ៊ុយក្រែន ហើយគ្មានសញ្ញានៃការដកថយនោះ ភាពតានតឹងនៅក្នុងតំបន់ កំពុងបន្តឡើងកម្តៅកាន់តែខ្លាំង។

ប៉ុន្តែទោះបីជាស្ថានភាពយ៉ាប់យ៉ឺន និងមានការគំរាមកំហែងវាយប្រហារពីរុស្ស៊ីក៏ដោយ ក៏ទាហានម្នាក់នេះ បានបង្ហាញឲ្យគេឃើញពីស្មារតីល្អនៅពេលគាត់រាំមុខកាមេរា។
ទាហានម្នាក់នេះ ត្រូវបានគេឃើញពាក់ឈុតបន្លំខ្លួន បិទជិតពីក្បាលដល់ចុងជើង និងមានកាន់កាំភ្លើង AK-47។

យ៉ាងណាក្តី គេមិនដឹងថា វីដេអូរាំរបស់ទាហានរូបនេះ ថតនៅទីតាំងណានោះទេ ប៉ុន្តែគេឃើញគាត់ឈរនៅលើផ្លូវដ៏ធំទូលាយ និងមានព្រិលទឹកកក ដែលហាក់ដូចជាត្រូវបានបង្កើតឡើងដោយរថយន្តយោធា ជាមួយនឹងវាលស្មៅដុះលាតសន្ធឹងពីក្រោយគាត់។

ត្រឹមនៅលើ Twitter, វីដេអូនេះទទួលបានការចូលមើលជាង ៦០,០០០ដងទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន អួតថា ពេលនេះមានអាវុធ អាមេរិក ក្នុងដៃរួចជាស្រេច

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់