ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសម៉ារ៉ុក ជាប់ក្នុងអណ្តូងជម្រៅ៣២ម៉ែត្រ ពេលនេះស្លាប់ហើយ (មានវីដេអូ)
ក្មេងប្រុសជនជាតិម៉ារ៉ុកអាយុ ៥ឆ្នាំម្នាក់ ដែលជាប់ក្នុងអណ្តូងអស់រយៈពេល ៤ថ្ងៃ ពេលនេះបានបាត់បង់ជីវិតហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះក៏ដោយ។

សេចក្តីថ្លែងការណ៍មួយបានប្រកាសពីការស្លាប់ ភ្លាមៗបន្ទាប់ពីការយក Rayan ចេញពីអណ្តូង។
ការព្យាយាមដើម្បីជួយសង្គ្រោះក្មេងប្រុស បានអង្រួនប្រទេសនេះ ដោយមានមនុស្សរាប់រយនាក់មកប្រមូលផ្តុំគ្នានៅជិតអណ្តូង និងរាប់ពាន់នាក់ទៀតតាមដានព័ត៌មាននៅតាមអ៊ីនធើណិត។

ក្មេងប្រុសរូបនេះបានធ្លាក់ចុះជម្រៅ៣២ម៉ែត្រ តាមរយៈប្រហោងដ៏តូចចង្អៀតរបស់អណ្តូង ខណៈការជួយសង្គ្រោះត្រូវបានរារាំងដោយភាពភ័យខ្លាចនៃបំណាក់ដី។
ទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុត ក្រុមអ្នកជួយសង្គ្រោះបានយកក្មេងប្រុសចេញពីអណ្តូងកាលពីល្ងាចថ្ងៃសៅរ៍។

ទោះភ្លាមនោះ មិនមានការបញ្ជាក់អំពីស្ថានភាពរបស់គាត់ក៏ដោយ ប៉ុន្តែការជួយសង្គ្រោះបានទទួលការអបអរសាទរពីហ្វូងមនុស្សយ៉ាងច្រើនកុះករ។
ប៉ុន្តែជាអកុសល អ្វីៗបានក្លាយទៅជាការសោកស្ដាយនៅប៉ុន្មាននាទីក្រោយមក នៅពេលសេចក្តីថ្លែងការណ៍បានប្រកាសថា Rayan ទទួលមរណភាពហើយ។

ឪពុករបស់ Rayan កំពុងជួសជុលអណ្ដូងនៅពេលគ្រោះថ្នាក់កើតឡើង។ គាត់បាននិយាយថា កូនប្រុសរបស់គាត់បានធ្លាក់ចូលអណ្តូង នៅពេលដែលគាត់ភ្លេចខ្លួនមួយភ្លែត។
ដឹកនាំដោយនាយកដ្ឋានការពារស៊ីវិលរបស់ប្រទេសម៉ារ៉ុក ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងទីក្រុងតូចមួយនៃភាគខាងជើង Tamorot បានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ។

ល្បាយនៃដីលាយថ្ម និងខ្សាច់បានបង្កជាគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។ ផ្ទុយទៅវិញ គ្រឿងចក្រឈូសឆាយ ត្រូវបានប្រើដើម្បីជីកផ្លូវដ៏ធំមួយនៅជាប់នឹងអណ្តូងនោះ។
វីដេអូកាលពីថ្ងៃព្រហស្បតិ៍ ពីកាមេរ៉ាដែលទម្លាក់ចូលទៅក្នុងអណ្តូងបានបង្ហាញថា ក្មេងប្រុសរូបនេះនៅរស់ និងដឹងខ្លួន ប៉ុន្តែមិនមានការអាប់ដេតព័ត៌មានអំពីស្ថានភាពរបស់គាត់ទេ ចាប់តាំងពីពេលនោះមក។

ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមផ្តល់អុកស៊ីហ្សែន អាហារ និងទឹកទៅឲ្យក្មេងប្រុស ប៉ុន្តែគេមិនដឹងច្បាស់ថាតើគាត់អាចប្រើប្រាស់អុកស៊ីហ្សែន ឬញ៉ាំអាហារនិងផឹកទឹកបានឬក៏អត់នោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ