ព័ត៌មានអន្ដរជាតិ
លោកស្រីប្រធានាធិបតីសិង្ហបុរីអបអរចិនចំពោះការបើកកីឡាអូឡាំពិកដ៏ជោគជ័យ
ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី៦ ខែកុម្ភៈនេះនៅប្រទេសចិន និងបានធ្វើការអបអរសាទរដល់មេដឹកនាំចិនដែលបានរៀបចំពិធីបើកកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំងបានជោគជ័យ។
ក្រសួងការបរទេសសិង្ហបុរីបាននិយាយថា ៖«មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគីដែលរក្សាបាននូវសន្ទុះវិជ្ជមានចំពេលវិបត្តិកូវីដ-១៩»។

លោកស្រីប្រធានាធិបតី Halimah និងលោក ស៊ី ក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដែលនឹងផ្តល់ឲ្យក្របខណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការអភិក្ស និងស្រាវជ្រាវខ្លាឃ្មុំយក្ស។ អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាធិការដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងរដ្ឋបាលព្រៃឈើជាតិរបស់ចិន (NFGA)។
លោកស្រី Halimah និងលោក ស៊ី ក៏បានបង្ហាញពីឈ្មោះផ្ទះនិស្សិតមួយដែលត្រូវបានកសាងនៅតំបន់ Pengshui County ក្នុងទីក្រុង Chongqing ដែលជាផ្នែកមួយនៃគម្រោងសប្បុរសធម៌ចាប់ផ្តើមឡើងដោយសហគមន៍សិង្ហបុរីនៅប្រទេសចិន។ ផ្ទះនិស្សិតក៏ជាផ្នែកមួយនៃការរំលឹកខួបលើកទី៣០នៃទំនាក់ទំនងការទូតសិង្ហបុរី-ចិនកាលពីឆ្នាំ២០២០។
ផ្ទះនិស្សិតឈ្មោះ Zhixinlou មានកម្ពស់៤ជាន់ដែលអាចឲ្យនិស្សិតជាង១០០នាក់ស្នាក់នៅ និងផ្តល់ឲ្យនិស្សិតជួបការលំបាកសម្រាប់បន្តការសិក្សា។
ក្រសួងការបរទេសសិង្ហបុរីថា ៖«លោកស្រីប្រធានាធិបតី និងលោក ស៊ី បានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាជិតស្និទ្ធទៀតដើម្បីពង្រឹងទំនាក់ទំនាក់ទ្វេភាគីឲ្យកាន់តែប្រសើរឡើង»។ កាលពីថ្ងៃសៅរ៍ លោកស្រី Halimah ក៏បានជួបលោកនាយកនាយករដ្ឋមន្ត្រីចិន Li Keqiang ដែរ។
សូមបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ី បានជួបមេដឹកនាំពិភពលោកជាច្រើនមានដូចជា មេដឹកនាំរុស្ស៊ី ស៊ែប៊ី អេហ្ស៊ីប កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងតូមិននីស្ថានជាដើម ដែលមានវត្តមាននៅប្រទេសចិនដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ