Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអូតាវ៉ា ប្រកាសអាសន្ន (មានវីដេអូ)

បានផុស

នៅ

អភិបាលក្រុងអូតាវ៉ារបស់ប្រទេសកាណាដា បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្ន ជាការឆ្លើយតបទៅនឹងបាតុកម្មរបស់អ្នកបើកបរ រយៈពេលជាងមួយសប្តាហ៍ ប្រឆាំងនឹងការរឹតបន្តឹង កូវីដ។

This image has an empty alt attribute; its file name is 123155269_mediaitem123155268.jpg

លោក Jim Watson និយាយថា ទីក្រុងនេះលែងគ្រប់គ្រងបានហើយ ដោយក្រុមបាតុករមានចំនួនច្រើនជាងប៉ូលិស។ ការ​តវ៉ា​ បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ។

ក្រុមអ្នក​ដឹក​ជញ្ជូន​បាន​ធ្វើ​ឲ្យ​កណ្តាល​ទីក្រុង អូតាវ៉ា ត្រូវជាប់គាំង ដោយសារតែក្បួន​រថយន្ត និង​តង់​បិទ​ផ្លូវ។

“ក្បួនដង្ហែសេរីភាព” បានចាប់ផ្តើមជាចលនាមួយប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាល ដែលតម្រូវឲ្យអ្នកដឹកទំនិញត្រូវចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 920966a138f010d5134ff492e8e40c58.jpg

ថ្លែងទៅកាន់ស្ថានីយ៍វិទ្យុកាណាដា CFRA លោក Watson បាននិយាយថា ក្រុមបាតុករកំពុងមានឥរិយាបទកាន់តែអាក្រក់ ដោយបន្តបន្លឺស៊ីផ្លេ និងស៊ីរ៉ែន បាញ់កាំជ្រួច និងបង្វែរវាទៅជាពិធីជប់លៀង។

លោកនិយាយថា “ច្បាស់ណាស់ថា យើងមានចំនួនតិចជាង ហើយយើងកំពុងចាញ់ការប្រយុទ្ធនេះ។ រឿងនេះត្រូវតែផ្លាស់ប្តូរ យើងត្រូវយកទីក្រុងរបស់យើងមកវិញ”។

This image has an empty alt attribute; its file name is 123158244_gettyimages-1238210778.jpg

ទោះបីជាយ៉ាងណាក៏ដោយ អភិបាលក្រុងរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីវិធានការដែលគាត់អាចដាក់នោះទេ ប៉ុន្តែប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងបង្កើនការអនុវត្ត រួមទាំងការចាប់ខ្លួនអ្នកដែលព្យាយាមជួយដល់បាតុករផងដែរ។

គួរបញ្ជាក់ថា ច្បាប់ក្នុងគ្រាអាសន្ននេះ នឹងផ្តល់ឲ្យទីក្រុងនូវអំណាចបន្ថែម រួមទាំងលទ្ធភាពទទួលបានឧបករណ៍ដែលត្រូវការដោយបុគ្គលិកជួរមុខ និងសេវាសង្គ្រោះបន្ទាន់ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម