Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រើឆ្កែហិតក្លិនសាច់ជ្រូក ការពារការរត់ពន្ធសាច់ពី ឡាវ

បានផុស

នៅ

មន្ត្រីគយក្នុងប្រទេសថៃបានបង្វឹកសត្វឆ្កែឲ្យហិតសាច់ជ្រូកដើម្បីការពារសាច់ពីការរត់ពន្ធឆ្លងព្រំដែនពីប្រទេសឡាវ ។ សត្វ​ឆ្កែ​ហិត​ក្លិន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ច្រក​ព្រំដែន​មួយ​ក្នុងស្រុក Sirindohorn ​នៃ​ខេត្ត Ubon Ratchathani ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​សាច់​ជ្រូក បន្ទាប់​ពី​រលក​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) កំពុងរាលដាល​ពេញ​ប្រទេស ។ ជំងឺ​នេះ​បាន​ឆ្លង​ជ្រូក​ពាសពេញ​ ១៣​ ខេត្ត​ក្រុង ដោយ​កសិករ​ត្រូវ​បង្ខំ​ចិត្ត​សម្លាប់ និង​កប់​សាកសព​ជ្រូក​ដើម្បី​ការពារ​ការ​រីក​រាល​ដាលនៃ​ជំងឺ ។

ក្រុមហ៊ុន​ថៃ​បាន​ចាប់​ផ្តើម​ស្តុក​សាច់​ជ្រូក ខណៈ​សាច់​ជ្រូក​ប្រមាណ ​២០​ តោន​ត្រូវ​បាន​គេ​រក​ឃើញ​​លួច​រត់​ពន្ធ​ទៅ​ប្រទេស​ថៃ​ពី​ខេត្ត​ Savannakhet ប្រទេស​ឡាវ​កាល​ពី​ខែ​មុន ។ សាច់ជ្រូករត់ពន្ធមានតម្លៃជាង ៤ លានបាត (១២ ម៉ឺនដុល្លារអាមេរិក) ប៉ុន្តែត្រូវអាជ្ញាធរកម្ទេចចោល ។

តម្លៃ​សាច់​ជ្រូក​ក្នុង​ប្រទេស​ថៃ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ថៃ​បាន​ងាក​មក​រក​សាច់​ក្រពើ​ជំនួស​វិញ ។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមក្រពើកំពុងរកលុយបានក្នុងវិបត្តិសាច់ជ្រូក ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ។

ជាមួយគ្នានេះ អាជ្ញាធរប្រទេសឡាវបានចេញសេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងតម្លៃសាច់ជ្រូកនៅក្នុងទីក្រុងវៀងចន្ទន៍ ដោយនិយាយថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅក្នុងប្រទេសជិតខាងបានចាប់ផ្តើមប៉ះពាល់ដល់ប្រទេសឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ជំងឺធ្ងន់ធ្ងរមួយទៀត រកឃើញលើអ្នកជាសះស្បើយពី កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម