ព័ត៌មានអន្ដរជាតិ
ចម្លែក! ភ្លើងស្ដុបនៅ ជប៉ុន ពណ៌ដែលអនុញ្ញាតឲ្យ “ទៅ” មិនមែន បៃតង ទេ
នៅក្នុងប្រទេស និងដែនដីភាគច្រើនជាទូទៅ ភ្លើងចរាចរណ៍មាន ៣ ពណ៌ ដោយពណ៌ក្រហម មានន័យថាឈប់ ពណ៌បៃតង មានន័យថាទៅ និងពណ៌លឿង មានន័យថា ប្រុងប្រយ័ត្ន ។
ដោយឡែកនៅប្រទេសជប៉ុនភ្លើងស្តុបក៏មាន ៣ ពណ៌ដូចគ្នា ប៉ុន្តែពណ៌ដែលមានន័យថាទៅមិនមែនពណ៌បៃតងនោះទេគឺជំនួសដោយពណ៌ខៀវទៅវិញ ។
ចំណែកមូលហេតុដែលមានពណ៌ខៀវនៅលើភ្លើងស្តុបបែបនេះ គឺដោយសារតែកត្តាភាសាជប៉ុន ។ កាលពីរាប់រយឆ្នាំមុន ភាសាជប៉ុនមានតែ ៤ ពាក្យប៉ុណ្ណោះសម្រាប់ពណ៌នាអំពីពណ៌ដូចជា ពាក្យសម្រាប់សម្គាល់ពណ៌ខ្មៅ ស ក្រហម និងខៀវ ។
ជនជាតិជប៉ុនបុរាណបានកំណត់ពណ៌បៃតង និងពណ៌ខៀវនៅក្នុងវិសាលគមនៃសម្លេងដូចគ្នា ដូច្នេះពួកគេបានប្រើពាក្យតែមួយហៅថា “Ao” ដើម្បីដាក់ឈ្មោះពណ៌ទាំងពីរ ។ ប៉ុន្តែបច្ចុប្បន្ននេះមានពាក្យ ២ ផ្សេងគ្នាត្រូវបានគេប្រើគឺ “ao” បង្ហាញពីពណ៌ខៀវ ចំណែក “midori” មានន័យថាបៃតង ខណៈពាក្យ “midori” នេះត្រូវបានយល់ថាជាស្រមោលនៃពណ៌ខៀវទៅវិញ ។
ដោយផ្អែកលើកត្តានេះហើយ ទើបបច្ចុប្បន្នយើងនៅតែឃើញរបស់របរដែលមានពណ៌បៃតងត្រូវបានសម្គាល់ថាជាពណ៌ខៀវនៅក្នុងភាសាជប៉ុន ។ នៅក្នុងឆ្នាំ ១៩៧៣ ភ្លើងស្តុបនៅក្នុងប្រទេសជប៉ុនត្រូវបានផ្លាស់ប្តូរពីពណ៌ខៀវទាំងស្រុងឲ្យទៅពណ៌ខៀវបែបស្រមោលនៃពណ៌បៃតងវិញ ប៉ុន្តែតាមបច្ចេកទេសនៅតែមានពណ៌បៃតងដដែល ។ ដូច្នេះហើយទើបយើងនៅតែឃើញ ភ្លើងស្តុបនៅប្រទេសជប៉ុនមិនមានពណ៌បៃតងច្បាស់ដូចនៅប្រទេសដទៃទៀតនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MRT
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»