Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពមិនស្រួល ចិន បិទខ្ទប់ទីក្រុងជាប់ព្រំដែន វៀតណាម (មានវីដេអូ)

បានផុស

នៅ

ស្របពេលមានកង្វល់កាន់តែខ្លាំង អាជ្ញាធរនៅទីក្រុង Baise ភាគនិរតីប្រទេសចិន បានបញ្ជាឲ្យប្រជាពលរដ្ឋ ស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃចន្ទទី៧ខែកុម្ភៈនេះទៅ ហើយចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេ អនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងកូវីដ ក្នុងសហគមន៍។

This image has an empty alt attribute; its file name is 2022-02-07t021121z_1_lynxmpei1601r_rtroptp_3_health-coronavirus-china-omicron.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះការផ្ទុះកូវីដនៅក្នុងទីក្រុង Baise ដែលមានប្រជាជនប្រហែល៣.៦លាននាក់ និងស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម មានកម្រិតទាបបើធៀបទៅនឹងប្រទេសនានាលើពិភពលោកក៏ដោយ ប៉ុន្តែការទប់ស្កាត់ រួមទាំងបម្រាមធ្វើដំណើរមិនសំខាន់ចេញនិងចូលផងដែរនោះ គឺត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័ស។ .

កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវអនុវត្តជាបន្ទាន់ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រទី៤ខែកុម្ភៈ និងដំណើរការរហូតដល់ថ្ងៃទី២០ខែកុម្ភៈ ក៏ដូចជារដូវកាលធ្វើដំណើរដ៏មមាញឹកសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនផងដែរ។

This image has an empty alt attribute; its file name is 20220207113626186834frontPhoto.jpeg

ទីក្រុង Baise នៅក្នុងតំបន់ Guangxi បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន៣៧ករណីកាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងពី៦ករណីនៅថ្ងៃសៅរ៍។ នេះបើយោងតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ។

ទូរទស្សន៍រដ្ឋបានផ្សាយថា ប្រជាពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរដើម្បីទិញសម្ភារៈសំខាន់ៗ ឬការធ្វើតេស្តរកកូវីដប៉ុណ្ណោះ ហើយគួរតែជ្រើសរើសការដឹកជញ្ជូនមកដល់ផ្ទះ ជាជាងការទិញក្នុងហាងដោយផ្ទាល់តាមដែលអាចធ្វើទៅបាន។

This image has an empty alt attribute; its file name is download-2-1024x576.jpg

ទីក្រុងក៏បានផ្អាកអាជីវកម្មដែលមិនសំខាន់ ការដឹកជញ្ជូនសាធារណៈ និងបិទសាលារៀន ហើយពន្យារពេលការបើកច្រកចូលតាមព្រំដែនអន្តរជាតិផងដែរ។ បុគ្គលិកសំខាន់ៗ ចាំបាច់ត្រូវមានលិខិតពិសេសសម្រាប់ធ្វើចលនានៅក្នុងទីក្រុង Baise។

គួរបញ្ជាក់ថា បើបូករួមទាំងទីក្រុង Baise, ប្រទេសចិនបានរាយការណ៍ករណីឆ្លងក្នុងសហគមន៍ចំនួន៤៥ករណីកាលពីថ្ងៃទី៦ខែកុម្ភៈ ពោលគឺកើនឡើងពី១៣ករណីនៅថ្ងៃទី៥ខែកុម្ភៈ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បិទខ្ទប់សង្កាត់២ទៀតនៅ ប៉េកាំង ខណៈអូឡាំពិក កាន់តែជិតដល់មែនទែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម