Connect with us

ព័ត៌មានអន្ដរជាតិ

ប្រារព្ធខួបម្សិលមិញ ម្ចាស់ក្សត្រី Elizabeth ជាប់តំណែងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ម្សិលមិញនេះ ម្ចាស់ក្សត្រី Elizabeth II បានប្រារព្ធខួបលើកទី ៧០ នៃការឡើងគ្រងរាជ្យសម្បត្តិ ដែលនេះបាននាំឱ្យរបស់ទ្រង់ក្លាយជាអធិរាជស្រីសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ក្សត្រី Elizabeth ទី២ បានបង្កើតប្រវត្តិសាស្ត្រលើកដំបូងជាស្តេចដែលសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស ខណៈឆ្នាំ ២០២២នេះ ការគ្រងរាជសម្បត្តិរបស់ទ្រង់មានរយៈពេល ៧០ឆ្នាំមកហើយ។

ត្រឡប់ទៅឆ្នាំ ១៩៥២ ស្តេច ចច ទី៦ (George VI) បានសោយទិវង្គតនៅវិមាន Sandringham ក្នុងទីក្រុង Norfolk ហើយពេលនោះឯងដែលព្រះនាង Elizabeth Alexandra Mary Windsor  ឬម្ចាស់ក្សត្រី Elizabeth ជាបុត្រីច្បងមានព្រះជន្ម ២៥វស្សា បានប្រឈមមុខនឹងព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ ឡើងគ្រងរាជ្យជារាជិនីរបស់អង់គ្លេស។

ថ្វីត្បិតក្សត្រអង្គនេះ ​ជាមនុស្សស្រី ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន ប្រទេសអង់គ្លេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ អាចដើរទៅមុខដោយភាពរុងរឿង ដូចទៅនឹងរជ្ជកាលមុនៗដែរ។ ទោះបីទ្រង់គ្រងបល្ល័ង្កក្នុងព្រះជន្មក្មេងខ្ចីតែអង្គឯងពិតមែន ប៉ុន្តែទ្រង់មានព្រះទ័យរឹងមាំ ហើយ​ត្រៀម​ព្រះកាយជានិច្ចដើម្បី​ទទួលដោះស្រាយ​ភារកិច្ចគ្រប់យ៉ាង។ ​មិន​ថាមាន​បដិវត្តន៍​​រាជវង្ស​ឱ្យ​កាន់​តែ​ទំនើបយ៉ាងណាក៏ដោយ មហាក្សត្រី Elizabeth អាចសម្រប​ទៅ​តាម​សម័យកាល ប្រឈមនឹងផ្លាស់ប្តូរជាច្រើនដង រួមទាំងអាចការពារផលប្រយោជន៍ប្រទេសឱ្យមានភាពរីកចម្រើន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សួយសារអាករ​អ្វី​ដែលព្រះ​មហាក្សត្រី ELIZABETH មាន​សិទ្ធ​ទទួល​យក​ពី​ប្រទេស​ផ្សេង?

ចុចអាន៖ ​ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម