ព័ត៌មានអន្ដរជាតិ
Putin ព្រមានថា អឺរ៉ុបនឹងធ្លាក់ក្នុងជម្លោះយោធា បើអ៊ុយក្រែន ចូល ណាតូ (មានវីដេអូ)
បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រទេសអ៊ឺរ៉ុប នឹងត្រូវបានទាញចូលទៅក្នុងជម្លោះយោធា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ។
មេដឹកនាំរុស្ស៊ីរូបនេះក៏បានព្រមានផងដែរថា នឹងគ្មានអ្នកឈ្នះឡើយ ពីវិបត្តិដែលកំពុងបន្តនេះ។
មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងវិមានក្រឹមឡាំង នៃប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សាដែលលោក Putin ពណ៌នាថា មានប្រយោជន៍ និងសំខាន់។
លោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សា ចំពេលមានការប្រឈមមុខដាក់គ្នាជុំវិញការដាក់ពង្រាយយោធារបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក Macron បាននិយាយថា លោកប្រាកដណាស់ថា លោកនឹងទទួលបានលទ្ធផលមួយចំនួន បើទោះបីជាលោកមិនហ៊ានធានាក៏ដោយ។
ចំណែកនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចពិភាក្សា លោក Putin បាននិយាយថា គំនិតមួយចំនួនរបស់លោក Macron ទាក់ទងនឹងសន្តិសុខគឺមានភាពប្រាកដប្រជា ហើយថា អ្នកទាំងពីរនឹងពិភាក្សាគ្នាម្តងទៀតនៅពេលលោក Macron ធ្វើដំណើរទៅកាន់ទីក្រុង គៀវ ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ចារកម្មអាមេរិក៖ រុស្ស៊ី ប្រើពេលតែ២ថ្ងៃទេវាយអ៊ុយក្រែន ហើយជនស៊ីវិល ៥ម៉ឺននាក់អាចស្លាប់
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍