Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​​ខាង​​ជើង​​អំពាវ​​នាវ​​​ឲ្យ​មាន​​កំណើន​សេដ្ឋកិច្ច និង​​​ធ្វើ​​ឲ្យ​​ជីវិត​​រស់​​នៅ​​ល្អ​​ប្រសើរ ទោះ​ប្រឈម​ខ្លាំង

បានផុស

នៅ

សភា​កូរ៉េ​ខាង​ជើង​បាន​សន្យា​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ជន​ល្អ​ប្រសើរ បើ​ទោះ​ជា​ជួប​ការ​លំបាក និង​បញ្ហា​ស្មុគស្មាញ​​​កាល​ពី​ឆ្នាំ​មុន​ពី​ការ​ដាក់​ទណ្ឌកម្ម និង​វិបត្តិ​កូវីដ-១៩។ នេះ​បើ​យោង​តាមសារព័ត៌មាន​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ៍ ទី​៨ ខែ​កុម្ភៈ​។

តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន KCNA ​ថា សភា​ប្រជា​ជន​កំពូល (SPA) របស់​កូរ៉េ​ខាង​ជើង​បាន​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៦-៧ ខែ​កុម្ភៈ​​ដើម្បី​ពិភាក្សាការងារ​គណៈ​រដ្ឋ​មន្ត្រី និង​ថវិកា​រដ្ឋាភិបាល ព្រម​ទាំង​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​ថែទាំ​កុមារ និង​ការពារអ្នក​រស់​នៅ​ក្រៅ​ប្រទេស។

លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋសភា​ប្រទេស​ឯកោ​នេះ​កម្រ​ជួប​ប្រជុំ​ណាស់ និង​ជា​ទូទៅ​​ធ្វើ​ការ​​លើ​ការ​សម្រេច​លើ​​ថវិកា ការងារ​​បុគ្គលិក និង​ផ្លូវ​ច្បាប់ ព្រម​ទាំង​​ភារកិច្ច​របស់​គណបក្ស​ពលករ​កំពុង​កាន់​អំណាច​ដែល​សមាជិក​ភាគ​ច្រើនបង្កើត​សភា។

ការ​ជួប​ជុំ​បាន​ធ្វើ​ឡើង​នៅ​ពេល​កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​កំពុងធ្ងន់​ធ្ងរ​ចំពេល​​ទទួល​រង​ទណ្ឌកម្ម​ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន ព្រម​ទាំង​ការ​ដាក់​បំរាម​កូវីដ​ដែល​កាត់​ផ្តាច់​​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​ជា​មួយ​ប្រទស​ចិន ​ជា​សម្ព័ន្ធ​មិត្ត និង​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ខ្លួន។

កាល​ពី​ខែ​ធ្នូ លោក គីម ជុងអ៊ុន បានកោត​សរសើរ​ចំពោះ​ភាព​ជោគជ័យមួយ​ចំនួន​​ដែល​បាន​សម្រេច​ក្នុង​ផែន​ការ​សេដ្ឋកិច្ច​​៥​ឆ្នាំ​ដែលលោក​បាន​បង្ហាញ​កាល​ពី​ដើម​ឆ្នាំ​មុន​ ប៉ុន្តែ​បាន​ព្រមាន​ពី​ការ​តស៊ូជីវិត​​ស្លាប់​រស់​នា​​ឆ្នាំ​នេះ​​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជា​ជន។​

យោង​តាម​ការ​ផ្សាយ​របស់ KCNA ថា លោក Kim Tok Hun នាយក​ខុទ្ទកាល័យ​កូរ៉េ​ខាង​ជើង​ទទួល​បន្ទុក​សេដ្ឋកិច្ច​បាន​និយាយ​នៅ​កិច្ច​ប្រជុំ SPA ថា លោក​មាន​គោល​បំណង​ពង្រីក​មូលដ្ឋាន​គ្រឹះសម្រាប់​ផែន​ការ​៥​ឆ្នាំ​​ដែល​មាន​ឧស្សាហកម្ម​ដែក និង​គីមី​ជា​បណ្តាញ​សំខាន់។

លោក​មាន​ប្រសាសន៍​ថា ៖«កាល​ពី​ឆ្នាំ​មុន វិស័យ​សំណង់ សេដ្ឋកិច្ច​បាន​ជួប​​ការ​លំបាក និង​បញ្ហា​ស្មុគស្មាញ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ដោយ​សារ​តែ​ទណ្ឌកម្ម និង​វិបត្តិ​សុខភាព​ជា​សកល»។

«ឥឡូវ​នេះ យើង​ប្រឈម​នឹង​ភារកិច្ច​ទទួល​ខុស​ត្រូវ​ធ្ងន់​ដើម្បី​ដាក់​ចេញ​នូវ​ការធានា​សម្រាប់​ការ​អនុវត្ត​ផែន​ការ​៥​ឆ្នាំ និង​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ស្តង់ដារ​រស់​នៅ​របស់​ប្រជា​ជន​ល្អ​ប្រសើរ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម