Connect with us

ព័ត៌មានអន្ដរជាតិ

មេហ្វេសប៊ុកប្រាប់បុគ្គលិកមិនចាំបាច់ចាក់វ៉ាក់សាំងកូវីដ ហើយត្រឡប់មកធ្វើការនៅអូហ្វីសវិញ

បានផុស

នៅ

បើយោងតាមរបាយការណ៍ដែលបានដកស្រង់ប្រភពដែលសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក Mark Zuckerberg បានប្រាប់បុគ្គលិកហ្វេសប៊ុករបស់លោកជាង ៥០,០០០ នាក់នៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុនថា ពួកគេនឹងមិនចាំបាច់ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នោះទេ ហើយបានបញ្ជាឲ្យត្រឡប់ទៅធ្វើការនៅការិយាល័យវិញ ក្រោយចំណាយពេលធ្វើការពីផ្ទះ ។

បុគ្គលិកហ្វេសប៊ុកភាគច្រើនជាពិសេសអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិកបានធ្វើការពីផ្ទះចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាតនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិហ្វេសប៊ុករូបនេះក៏បានទទូចផងដែរថា វ៉ាក់សាំងកូវីដ ១៩ នឹងក្លាយជាការវិវឌ្ឍន៍យ៉ាងវិជ្ជមាន ហើយជំរុញឲ្យបុគ្គលិកអនុវត្តតាមវិធានការប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយមិនចាំបាច់ចាក់វ៉ាក់សាំង ។

នៅក្នុងខែឧសភាក្រុមហ៊ុនបានប្រកាសអំពីគោលនយោបាយធ្វើការងារពីផ្ទះដល់បុគ្គលិករបស់ខ្លួន ។ បច្ចុប្បន្ននេះបុគ្គលិកមួយចំនួនបានវិលត្រឡប់ទៅអគាររបស់ពួកគេវិញនៅតាមបណ្តាប្រទេសដែលមានអត្រាឆ្លងកូវីដ ១៩ ទាប ។

បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោកដោយជំងឺកូវីដ ១៩​ ដែលមានករណីឆ្លងជាង ១៥.៣ លានករណី និងមានអ្នកស្លាប់ជាង ២៨៩,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មន្ទីរបញ្ចកោណដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅតំបន់មជ្ឈិមបូព៌ា

ចុចអាន ៖ ចំនួនអ្នកស្លាប់ដោយកូវីដ ក្នុងមួយថ្ងៃនៅអាមេរិកអាចវ៉ាដាច់ជនរងគ្រោះនៅព្រឹត្តិការណ៍វាយប្រហារ ៩/១១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម