Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក ចួលរួមពិធីច្រត់នង្គ័ល

បានផុស

នៅ

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានចូលរួមជាមួយមន្ត្រី និងអ្នកស្រុកនៅខេត្ត Ha Nam ភាគខាងជើង ក្នុងពិធីបុណ្យប្រពៃណីច្រត់នង្គ័ល ឬភ្ជួររាស់ (Tich Dien) កាលពីថ្ងៃទី ៧ ខែកុម្ភៈ ដើម្បីបួងសួងសុំផលដំណាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៧ នៃខែទី ១ តាមច័ន្ទគតិដើម្បីបួងសួងដល់ឆ្នាំនៃការច្រូតកាត់ និងភាពរុងរឿង ។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ពិធីបុណ្យនេះមានតាំងពីឆ្នាំ ៩៨៧ ក្នុងសម័យរាជវង្ស Le នៅពេលដែលស្តេច Le Dai Hanh សម្រេចព្រះហឫទ័យយាងទៅភ្ជួរស្រែនៅឃុំ Doi Son ស្រុក Duy Tien ក្នុងខេត្ត Ha Nam បច្ចុប្បន្ន ដើម្បីជំរុញការដាំដុះស្រូវ ។

ទំនៀមទំលាប់នេះបានក្លាយជាប្រពៃណីប្រចាំឆ្នាំដែលត្រូវបានសង្កេតឃើញតាមរយៈរាជវង្សជាច្រើន មុនពេលកប់បាត់ក្រោមរជ្ជកាលរបស់ស្តេច Khai Dinh នៃរាជវង្សង្វៀន ហើយវាត្រូវបានស្ដារឡើងវិញនៅឆ្នាំ ២០០៩ ។

ចំណែកពិធី​ដែល​ប្រារព្ធ​ឡើង​ក្នុងព្រឹត្តិការណ៍នេះ​រួម​មាន ​ក្បួន​ដង្ហែ​ស្គរ​ធំ និង​ផ្ទាំង​អនុស្សាវរីយ៍​របស់​ស្តេច Le Dai Hanh ។ ក្បួន​ដង្ហែ​បន្ត​ទៅ​កាន់​វាល​ដែល​ស្ដេច​ភ្ជួរ​រាស់ ក្រោយមកបន្ត​ពិធី​ថ្វាយ​បង្គំ​ព្រះ​កសិកម្ម​ដើម្បី​បួងសួង​សុំ​ឲ្យ​មាន​រដូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​សម្បូរ​សប្បាយ ។

ក្នុងសុន្ទរកថា លោក ង្វៀន សួនហ្វុកបានសង្កត់ធ្ងន់ថា ដោយសារគ្រោះមហន្តរាយធម្មជាតិ និងជំងឺ ជាពិសេសជំងឺកូវីដ ១៩ កាលពីឆ្នាំមុន វិស័យកសិកម្ម និងជនបទបានជួយធានាសន្តិសុខស្បៀង បង្កើតមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការនាំចេញ និងការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ពលករចំណាកស្រុកនៅ វៀតណាម សម្រុកទៅធ្វើតេស្តរកកូវីដ ក្រោយចប់ចូលឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម