Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជំរុញឲ្យកូរ៉េខាងជើង កុំគិតតែមីស៊ីល គិតប្រជាជនផង

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៧ខែកុម្ភៈ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង កុំយកប្រាក់ទៅផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជនខ្លួនវិញ ខណៈរុស្ស៊ី និងចិនបានស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មថា ធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋអាស៊ីដ៏សម្ងាត់មួយនេះ។

This image has an empty alt attribute; its file name is 2022-02-07t231725z_1_lynxmpei16159_rtroptp_3_northkorea-usa-court.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា “យើងសូមអំពាវនាវឲ្យកូរ៉េខាងជើង បង្ហាញការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជនខ្លួន ដោយការគោរពសិទ្ធិមនុស្ស បញ្ឈប់កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់ខ្លួន ហើយផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជន ដែលងាយរងគ្រោះវិញ”។

ប្រទេសកូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដោយសារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

This image has an empty alt attribute; its file name is envoy_linda_thomas-greenfield_AP_21027610900658-1024x705.jpg
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា រុស្ស៊ី និងចិនបានពិនិត្យឡើងវិញនូវសេចក្តីសម្រេចឆ្នាំ២០១៩ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង នៅក្នុងអ្វីដែលពួកគេពណ៌នាថា ជាការប៉ុនប៉ងដើម្បីកែលម្អស្ថានភាពមនុស្សធម៌។

ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការ​នេះ​បាន​ទទួល​ការ​គាំទ្រ​​ឬ​ការ​ចូល​រួមតិចតួចបំផុត ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា ដូច្នេះ​ចិន និង​រុស្ស៊ី​មិន​បានដាក់វាឲ្យ​បោះ​ឆ្នោត​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េ ខាង ជើង ធ្វើ តេស្ត មីស៊ីល មាន ឥទ្ធិពល បំផុត ចាប់ តាំង ពី ឆ្នាំ ២០១៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម