ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមដកទ័ពចេញតាមសំណើរបស់ បារាំង
ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា រុស្ស៊ីនឹងដកទ័ពចេញពីប្រទេសបេឡារុស បន្ទាប់ពីសមយុទ្ធយោធារួមគ្នាដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ។
ការិយាល័យបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមលើការដកទ័ពចេញពីប្រទេសបេឡារុស តាមសំណើជាមួយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងអំឡុងកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរកាលពីថ្ងៃចន្ទ ។
កន្លងមកប្រទេសលោកខាងលិចបានរិះគន់សមយុទ្ធដែលបានគ្រោងទុកនេះ ហើយពួកគេបាននិយាយថា វាអាចបញ្ឆេះក្តីបារម្ភជុំវិញសកម្មភាពយោធាណាមួយរបស់រុស្ស៊ីដែលអាចកើតឡើងលើអ៊ុយក្រែន នៅតាមព្រំដែនជាប់ទាំងរុស្ស៊ី និងបេឡារុស ស្របពេលដែលរុស្ស៊ីក៏កំពុងប្រមូលទ័ពនៅព្រំដែនជាមួយអ៊ុយក្រែន ។
ក្នុងអំឡុងកិច្ចពិភាក្សានោះលោក Macron និងលោក Putin ក៏ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងគ្នាក្នុងការបដិសេធពីសកម្មភាពយោធាណាមួយក្នុងគោលបំណងកាត់បន្ថយភាពតានតឹងលើអ៊ុយក្រែន ។
ទន្ទឹមនឹងនោះ លោក Putin តាមសេចក្តីរាយការណ៍បានអះអាងជាថ្មីថា លោកនឹងមិនធ្វើសម្បទានលើតម្រូវការសន្តិសុខរុស្ស៊ី ដែលលោកថាស្របច្បាប់នោះទេ ហើយលោកក៏កំពុងជំរុញកុំឲ្យណាតូពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Putin ព្រមានថា អឺរ៉ុបនឹងធ្លាក់ក្នុងជម្លោះយោធា បើអ៊ុយក្រែន ចូល ណាតូ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?