ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី សម្រេចបើកព្រំដែនទាំងស្រុង ឲ្យចូលមិនចាំបាច់ធ្វើចត្តាឡីស័ក
ក្រុមប្រឹក្សាស្ដារជាតិម៉ាឡេស៊ី (NRC) បានយល់ព្រមឲ្យបើកព្រំដែនរបស់ប្រទេសទាំងស្រុងនៅមីនា ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
ប្រធាន NRC លោក Muhyiddin Yassin បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី៨ខែកុម្ភៈថា ខ្លួនបានយល់ព្រមបើកព្រំដែនពេញលេញនៅថ្ងៃទី១ខែមីនា ដោយអនុញ្ញាតឲ្យអ្នកចូល មិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តរកមេរោគកូវីដ-១៩ មុនពេលចេញដំណើរ និងពេលមកដល់ព្រំដែនត្រូវធ្វើ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកនិយាយបន្ទាប់ពីធ្វើជាប្រធាននៃកិច្ចប្រជុំ NRC ថា “ការបើកព្រំដែនជាតិ ចាំបាច់ត្រូវតែអនុវត្តតាមរបៀបដែលបានគ្រោងទុក និងផ្អែកលើការវាយតម្លៃហានិភ័យបច្ចុប្បន្ន”។

លោក Muhyiddin បានបន្ថែមថា ក្រសួងសុខាភិបាលនឹងប្រកាសព័ត៌មានលម្អិតទាំងស្រុងអំពីតម្រូវការ និងនីតិវិធីប្រតិបត្តិការស្តង់ដារ នៃការបើកព្រំដែនឡើងវិញក្នុងពេលឆាប់ៗនេះ។
លោកក៏បានបញ្ជាក់ផងដែរថា ព្រំដែននឹងបើកចំហសម្រាប់គ្រប់ប្រទេសទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ