ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រចិនផលិតឧបករណ៍តេស្តកូវីតដឹងលទ្ធផលលឿនទាន់ចិត្ត និងត្រឹមត្រូវឥតខ្ចោះ
អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា ពួកគាត់បានផលិតឧបករណ៍តេស្តកូវីដថ្មីដែលមានប្រសិទ្ធភាពត្រឹមត្រូវឥតខ្ចោះដូចតេស្ត PCR ដែរ ប៉ុន្តែអ្វីដែលពិសេសគឺប្រើពេលមិនដល់៤នាទីផងទទួលបានលទ្ធផលភ្លាម។
ឧបករណ៍តេស្តប្រតិកម្មខ្សែសង្វាក់ (PCR) ត្រូវបានពិចារណ៍ទូលំទូលាយថាមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់វីរុសកូវីដ-១៩ ប៉ុន្តែចំណាយពេលច្រើនម៉ោង។ ប្រទេសខ្លះមានបញ្ហាធ្ងន់ធ្ងរសម្រាប់តម្រូវការធ្វើតេស្តច្រើនដែលជំរុញឲ្យមានការរាលដាលខ្លាំងដោយវីរុសបំប្លែងខ្លួន Omicron។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងស៊ាងហៃបាននិយាយថា ពួគគេមានជម្រើសហើយ។ នៅក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទិនានុប្បវត្តិវិស្វកម្មជីវវេជ្ជសាស្ត្រធម្មជាតិ (NBE) ក្រុមស្រាវជ្រាវបាននិយាយថា ឧបករណ៍ចាប់សញ្ញារបស់ពួកគេដែលប្រើមីក្រូអេឡិចត្រូនិកដើម្បីវិភាគលើសមាធាតុហ្សេនពី swabs អាចកាត់បន្ថយពេលវេលាតេស្តកូវីដ-១៩ច្រើនណាស់។
ក្រុមស្រាវជ្រាវបាននិយាយក្នុងឯកសារយោងទៅលើឈ្មោះកូវីដ-១៩ថា ៖«យើងបានអនុវត្តឧបករណ៍ចាប់សញ្ញាជីវគីមីអេឡិចត្រូមេកានិកសម្រាប់ស្វែងរកវីរុស SARS-CoV-2 ចូលទៅក្នុងឧបករណ៍គំរូរួមបញ្ចូលគ្នា និងចល័ត ហើយបង្ហាញថា រកឃើញវីរុសកូវីដក្នុងរយៈពេលមិនដល់៤នាទីផង»។
ពួកគាត់និយាយថា វិធីសាស្ត្ររបស់ពួកជួយពន្លឿន ការអនុវត្តស្រួល ភាពប្រែប្រួលខ្ពស់ និងចល័ត។ ការសាកល្បងរបស់ពួកគេពាក់ព័ន្ធនឹងធ្វើតេស្តមនុស្ស៣៣នាក់នៅទីក្រុងស៊ាងហៃដែលបានឆ្លងកូវីដ និងមានការធ្វើតេស្តដោយឧបករណ៍ PCR ស្របជាមួយគ្នា។
យោងតាមអត្ថបទផ្សាយថា លទ្ធផលនៃការធ្វើតេស្តដោយវិធីសាស្ត្ររបស់ពួកគេត្រឹមត្រូវឥតខ្ចោះដូចនឹងការធ្វើតេស្តដោយ PCR ដែរ។
ការសិក្សារបស់ពួកគេពាក់ព័ន្ធនឹងការធ្វើសំណាក់មនុស្ស៥៤នាក់ដែលមានទាំងអ្នកក្តៅខ្លួន ប៉ុន្តែមិនមែនឆ្លងកូវីដ អ្នកជំងឺផ្តាសាយ និងអ្នកស្ម័គ្រចិត្ត។ ពួកគាត់និយាយថា ករណីទាំងនោះមិនមានលទ្ធផលមិនត្រឹមត្រូវណាមួយឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក