Connect with us

ព័ត៌មានអន្ដរជាតិ

វិមាន​ក្រឹម​ឡាំង​បដិសេធ​ លោក​ ពូទីន បាន​សន្យាឈប់​ធ្វើ​សមយុទ្ធនៅ​ជិត​អ៊ុយក្រែន​ 

បានផុស

នៅ

វិមានក្រឹមឡាំងបានបដិសេធកាលពីថ្ងៃអង្គារ៍​ថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានសន្យាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថា រុស្ស៊ីលែងធ្វើសមយុទ្ធនៅជិតប្រទេសអ៊ុយក្រែនចាប់​ពី​ឥឡូវនេះ។

លោក ម៉ាក្រុង ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទជាមេដឹកនាំកំពូលរបស់ប្រទេសលោកខាងលិចទី​មួយ​ដែលបានជួបប្រធានាធិបតីរុស្ស៊ី គិតចាប់តាំងពីទីក្រុងមូស្គូបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនជាប់អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ពូទីន និងលោក ម៉ាក្រុង មិនបានទម្លាយអ្វីទេនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីបារាំងម្នាក់បាននិយាយទាំងយប់ថា លោក ពូទីន បានសន្យាឈប់ធ្វើសមយុទ្ធថ្មីនៅជិតព្រំដែនអ៊យក្រែនចាប់ពីឥឡូវនេះ។

មន្ត្រីក៏បាននិយាយថា លោក ពូទីន បានសន្យា​ដកកម្លាំងទ័ពរុស្ស៊ីចេញពីប្រទេសបេឡារុស្សនៅពេលចប់សមយុទ្ធដែលគ្រោងធ្វើចុងខែនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍ដែលលើកឡើងថា ឈប់​ធ្វើសមយុទ្រនៅជិតអ៊ុយក្រែននោះគឺមិនត្រឹមត្រូវទេ។

លោក Peskov បន្តថា លោក ពូទីន ក៏មិនបានសន្យាថ្មីណាមួយអំពី​ថា​តើ​ នៅ​ពេលណាដែលកងទ័ពរុស្ស៊ីចាកចេញពីប្រទេសបេឡារុស្ស។ ពួកគេត្រូវបានរំពឹងវិលត្រឡប់ទៅបន្ទាយវិញនៅរុស្ស៊ីនៅពេលណាមួយ បន្ទាប់ពីធ្វើសមយុទ្ធ ប៉ុន្តែគ្មាននរណាម្នាក់បាននិយាយថា ពួកគេនឹងស្ថិតនៅបេឡារុស្សនោះទេ។

ការិយាល័យវិមាន Elysee របស់លោក ម៉ាក្រុង ដូចជាមានប្រតិកម្មតបវិញពីការលើកឡើងរបស់មន្ត្រីបារាំងកាលពីថ្ងៃអង្គារ៍ ដោយនិយាយថា មន្ត្រីរូបនោះកំពុងលើកឡើងពីចំណុចដែលត្រូវបានពិភាក្សាគ្នាដោយលោក ម៉ាក្រុង និងលោក ពូទីន ជាងជាងការសន្យាថ្មីជាក់លាក់ណាមួយ​របស់​មេដឹកនាំរុស្ស៊ី។

លោក ម៉ាក្រុង បានការពារបេសកកម្មរបស់លោកថាជាផ្នែកជួយការពារមិនឲ្យវិបត្តិកាន់តែធ្លាក់ចុះបន្ថែមទៀត។ លោកប្រាប់អ្នកកាសែត បន្ទាប់ពីបានទៅដល់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ៍ថា លោកមិនបានរំពឹងសូម្បីមួយវិនាទីដែល លោក ពូទីន នឹងធ្វើសម្បទានឡើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម