Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីនៅ កូឡុំប៊ី សម្លាប់មនុស្ស ១១នាក់

បានផុស

នៅ

ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សចំនួន១១នាក់ នៅកណ្តាលប្រទេសកូឡុំប៊ី។

មនុស្សចំនួន៣៥នាក់ផ្សេងទៀត បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ បន្ទាប់ពីផ្ទះជាច្រើនខ្នងត្រូវវាយប្រហារក្នុងក្រុង Dosquebradas ខេត្ត Risaralda កាលពីថ្ងៃអង្គារទី៨ខែកុម្ភៈ។

This image has an empty alt attribute; its file name is 123190403_c785bdbb-bd3b-4a63-bf2e-1df848979d85.jpg

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបាននិយាយថា ក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរកក្នុងដីភក់ ដើម្បីរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។

This image has an empty alt attribute; its file name is 20220208140236-6202c645280a2a2236f8b90fjpeg-1024x819.jpg

ការរអិលបាក់ដី គឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ហើយផ្ទះដែលសង់នៅលើភ្នំដ៏ចោត គឺមានហានិភ័យខ្លាំង ជាពិសេសក្នុងរដូវវស្សា។

ក្នុងឆ្នាំ២០១៩ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន១១នាក់ ដែលកប់ក្នុងភក់បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារទីក្រុង Rosas របស់ប្រទេសកូឡុំប៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាក់ដីនៅ អេក្វាទ័រ ស្លាប់២២នាក់ និងរបួសជិត ៥០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៣៦ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៥១ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម