ព័ត៌មានអន្ដរជាតិ
លើកនេះ អាមេរិកបារម្ភខ្លាំង វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីទៀត អាចផ្ទុះចេញពីសត្វក្តាន់ (មានវីដេអូ)
អ្នកស្រាវជ្រាវឈានមុខម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី០៨ខែកុម្ភៈថា ការរកឃើញវីរុសប្រភេទ អូមីក្រុង ក្នុងខ្លួនសត្វក្តាន់កន្ទុយ.ស នៅទីក្រុងញូវយ៉ក បានបង្កើនការព្រួយបារម្ភថា ប្រភេទសត្វដែលមានចំនួន៣០លានក្បាលនៅសហរដ្ឋអាមេរិកនេះ អាចក្លាយជាប្រភពបង្កើតវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី។

ឈាម និងសំណាកយកពីច្រមុះពីសត្វក្តាន់ចំនួន១៣១ក្បាលនៅលើកោះ Staten នៃទីក្រុងញូវយ៉ក បានបង្ហាញថា ជិត១៥ភាគរយមានអង់ទីគ័រប្រឆាំងមេរោគ។
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Pennsylvania បាននិយាយថា ការរកឃើញនេះបានបង្ហាញថា សត្វទាំងនោះមានការឆ្លងមេរោគកូវីដ-១៩ ពីមុន និងងាយរងគ្រោះក្នុងការឆ្លងមេរោគប្រភេទបំប្លែងខ្លួន ថ្មីទៀត។

លោក Suresh Kuchipudi អ្នកជំនាញខាងសត្វពាហនៈក្នុងរដ្ឋ Pennsylvania បានឲ្យដឹងថា “ការចរាចរណ៍នៃមេរោគនៅក្នុងហ្វូងសត្វ តែងតែបង្កើនលទ្ធភាពនៃការឆ្លងមកមនុស្ស ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺថា វាផ្តល់ឱកាសកាន់តែច្រើនសម្រាប់មេរោគ ក្នុងការវិវត្តទៅជាប្រភេទបំប្លែងថ្មី។ នៅពេលដែលវីរុសផ្លាស់ប្តូរទាំងស្រុង នោះវាអាចគេចផុតពីការការពារពីវ៉ាក់សាំងបច្ចុប្បន្ន។ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវ៉ាក់សាំងម្តងទៀត”។

គួរបញ្ជាក់ថា ការរកឃើញនេះកើតឡើងចំពេលដែល ករណីឆ្លងមេរោគកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនប្រភេទ អូមីក្រុង កំពុងថយចុះក្នុងចំណោមប្រជាជនអាមេរិក។
ថ្វីបើមិនមានភ័ស្តុតាងបង្ហាញថា សត្វកំពុងចម្លងវីរុសមកមនុស្សក៏ដោយ ប៉ុន្តែការឆ្លងមេរោគភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងប្រភេទសត្វដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្ទុកកូវីដ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន៖ មនុស្សអាចឆ្លងវីរុសកូវីដបំប្លែងខ្លួន ថ្មីដ៏សាហាវ ៣ប្រភេទ ពីសត្វក្តាន់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?