Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ​​នឹង​សាងសង់​ស្ពាន​កាត់ទន្លេមេគង្គភ្ជាប់ទៅផ្លូវរថភ្លើង ឡាវ-ចិន (មានវីដេអូ)

បានផុស

នៅ

ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងរៀបចំផែនការសិក្សាលទ្ធភាព និងការរចនាសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដែលជាផ្នែកមួយទៀតក្នុងដំណាក់កាលទីបីនៃគម្រោងរថភ្លើងល្បឿនលឿនថៃ-ឡាវ-ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បាននិយាយថា ស្ពានទី ៧ ដែលតភ្ជាប់ទីក្រុង Nong Khai ជាមួយទីក្រុងវៀងចន្ទន៍ ដែលត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពថៃ-ឡាវ ទី ២ ត្រូវបានរៀបចំឡើងដើម្បីផ្ទុកការដឹកជញ្ជូនទាំងផ្លូវដែក និងផ្លូវថ្នល់ ។

លោកបានបន្ថែមថា នាយកដ្ឋានផ្លូវហាយវេនឹងទទួលបន្ទុកលើការសិក្សារចនា ដែលត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់ប្រហែល ១៤០ លានបាត (៤.២៥ លានដុល្លារអាមេរិក) ពីថវិកាកណ្តាល ។

យោងតាមលោក Saksayam បានឲ្យដឹងថា ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវតូចត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤ ពាន់លានបាត ដែលទំនងជានឹងត្រូវបែងចែករវាងប្រទេសថៃ និងឡាវ ហើយបញ្ហានេះនឹងត្រូវពិភាក្សាដោយគណៈកម្មាធិការចម្រុះថៃ-ឡាវ ។

លោករដ្ឋមន្ត្រីបាននិយាយថា គម្រោងសាងសង់ស្ពានត្រូវតែបញ្ចប់មុនពេលគម្រោងរថភ្លើងល្បឿនលឿនដំណាក់កាលទី ២ បើកដំណើរការនៅឆ្នាំ ២០២៨ ។ លោក​បន្ត​ថា ការ​សិក្សា​លើ​ស្ពាន​ថ្មី​ដែល​មាន​ចម្ងាយ ​៥០​ ម៉ែត្រ​ពី​ស្ពាន​មិត្តភាព​ ថៃ-ឡាវ នឹង​ប្រើ​ពេល ​១ ​ឆ្នាំ​ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ថៃ ប្រើឆ្កែហិតក្លិនសាច់ជ្រូក ការពារការរត់ពន្ធសាច់ពី ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម