ព័ត៌មានអន្ដរជាតិ
ករណីមួយ អាចឲ្យលោក ប្រាយុទ្ធ ទៅដឹកនាំគណបក្សថ្មី
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវបានអញ្ជើញឲ្យទៅដឹកនាំគណបក្ស Ruam Thai Sang Chart ប្រសិនបើគណបក្ស Palang Pracharath (PPRP) បន្តដាក់សម្ពាធលើរូបលោក។ នេះបើតាមការឲ្យដឹងពីស្ថាបនិកគណបក្សថ្មីនៅថ្ងៃពុធទី ៩ខែកុម្ភៈ។
លោក Seksakol Atthawong អនុរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រី បាននិយាយថា លោកបានបង្កើតគណបក្ស Ruam Thai Sang Chart ជាការទប់ទល់ក្នុងករណីដែលគណបក្ស PPRP មិនតែងតាំងលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីបន្ទាប់។
កាលពីខែកញ្ញាឆ្នាំមុន មានការប៉ុនប៉ងផ្តួលរំលំនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលនៃការជជែកដេញដោល ហើយការគាបសង្កត់លើរូបលោកនៅតែបន្តក្នុងគណបក្ស PPRP ។
លោកបន្តថា “មនុស្សមួយក្រុម តែងតែព្យាយាមប្រើយុទ្ធសាស្ត្រនយោបាយ។ រឿងនេះមិនអាចទទួលយកបានទេ។ ក្នុងនាមខ្ញុំជាជំនួយការនាយករដ្ឋមន្ត្រី ខ្ញុំបានយកចិត្តទុកដាក់លើកិច្ចការនយោបាយរបស់គាត់អស់រយៈពេលបីឆ្នាំមកហើយ។ ប្រសិនបើខ្ញុំមិនធ្វើអ្វី ឬបរាជ័យក្នុងការស្វែងរកផ្លូវចេញ ហើយគណបក្ស Palang Pracharath មិនតែងតាំងគាត់ជានាយករដ្ឋមន្ត្រី តើនាយករដ្ឋមន្ត្រីនឹងមានផ្លូវចេញដែរឬទេ?”។
លោក Seksakol បន្ថែមថា មានមនុស្សជាច្រើនចង់ចូលបក្សថ្មី។ លោករំពឹងថា សមាជិកសភាដែលជាប់ឆ្នោតដោយសារតែប្រជាប្រិយភាពរបស់លោក ប្រាយុទ្ធ នឹងចូលរួម។ លោកបញ្ជាក់ថា លោកមានគម្រោងអញ្ជើញលោក ប្រាយុទ្ធ ឲ្យមកដឹកនាំគណបក្សថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់