ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អួតថា អាចបាញ់មីស៊ីលទៅ អាមេរិក អង្រួនពិភពលោក
កូរ៉េខាងជើងបាននិយាយថា ខ្លួនអាច “អង្រួនពិភពលោក” ដោយការបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិក ហើយបានអះអាងទៀតថា ប្រទេសនេះមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយយកមកប្រើពេលណាក៏បាន ។

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា “នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រទេសជាច្រើនខ្ជះខ្ជាយពេលវេលាក្នុងការដោះស្រាយជាមួយសហរដ្ឋអាមេរិកជាមួយនឹងការចុះចូល និងស្តាប់បង្គាប់ដោយងងឹតងងុល ហើយមានតែប្រទេសរបស់យើងប៉ុណ្ណោះនៅលើភពផែនដីនេះ ដែលអាចអង្រួនពិភពលោកដោយការបាញ់មីស៊ីលទៅកាន់ដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈចម្ងាយណាមួយ” ។
ក្រសួងបាននិយាយទៀតថា “មានប្រទេសជាង ២០០ នៅលើពិភពលោក ប៉ុន្តែមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង” ។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់សារព័ត៌មាន The Hill ថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ទីក្រុងព្យុងយ៉ាងជា “ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ និងជារបបមិនរីកចម្រើនជាសកល” ប៉ុន្តែបានទទូចថា សហរដ្ឋអាមេរិក “គ្មានចេតនាអរិភាព” ចំពោះប្រទេសឯកោមួយនេះនោះទេ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលចំនួន ៧ គ្រាប់រួចមកហើយត្រឹមដើមខែនេះដែលភាគច្រើនត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន ខណៈកាលពីសប្តាហ៍មុនបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ហើយកាំជ្រួចមីស៊ីលនេះត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារលើកោះហ្គាំនៃទឹកដីរបស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ឲ្យរង្វាន់ ១០ លានដុល្លារ បើអ្នកណាជួយចាប់មេដឹកនាំក្រុម ISIS-K (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី