ព័ត៌មានអន្ដរជាតិ
ស្ទង់មតិបង្ហាញថា ពលរដ្ឋអឺរ៉ុបភាគច្រើនបំផុតឈរលើអ៊ុយក្រែនប្រឆាំងរុស្ស៊ី
ភាគច្រើនប្រជាជនអឺរ៉ុបជឿជាក់ថា ប្រទេសរុស្ស៊ីនឹងផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែនក្នុងឆ្នាំ២០២២នេះ ហើយទាំងអង្គការណាតូ និងសហភាពអឺរ៉ុបឈរនៅខាងរដ្ឋាភិបាលក្រុងគៀវ។ នេះបើយោងតាមការសិក្សាមួយដែលអ្នកដឹកនាំបានលើកឡើងថា វិបត្តិនឹងបញ្ចប់ដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅវិធីដែលប្រជាជនអឺរ៉ុបមានទស្សនៈចំពោះសន្តិសុខរបស់ពួកគេ។
លោក Mark Leonard នាយកក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងអន្តរជាតិ (ECFR) ដែលបានធ្វើស្ទង់មតិក្នុងចំណោមប្រទេស៧ដែលមានចំនួន២ភាគ៣នៃប្រជាជនអឺរ៉ុបថា ៖«ទិន្នន័យបានបង្ហាញគួរឲ្យភ្ញាក់ផ្អើលក្នុងភូមិសាស្ត្រនយោបាយអឺរ៉ុប»។

«រដ្ឋអឺរ៉ុបត្រូវបានគេបង្ហាញពីការបែកបាក់ ទន់ខ្សោយ និងអវត្តមានលើអឺរ៉ុយក្រែន ប៉ុន្តែប្រជាពរដ្ឋអឺរ៉ុបរួបរួមគ្នា។ ពួកគាត់បានយល់ព្រមថា លោក វ្លាឌីមៀរ ពូទីន អាចបន្តធ្វើសកម្មភាពយោធា និងថា អឺរ៉ុបដែលរួមជាមួយដៃគូអឺរ៉ុបរបស់ខ្លួនគួរតែជាជំនួយរបស់អ៊ុយក្រែន»។
ការស្ទង់មតិដែលបានធ្វើកាលពីចុងខែមករាបានបង្ហាញថា ភាគច្រើននៅ៦ប្រទេសក្នុងចំណោមប្រទេស៧ត្រូវបានធ្វើស្ទង់មតិជឿថា រុស្ស៊ីនឹងធ្វើសកម្មភាពលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលទាំងនោះនៅជិតបំផុតគឺនៅព្រំដែនខាងកើតរបស់អឺរ៉ុបជាទូទៅត្រូវបានជឿជាក់បំផុត។
ប្រទេសហ្វាំងឡង់មានអ្នកឆ្លើយតបទាបជាងគេគឺ៤៤%, បារាំង និងអ៉ីតាលីមាន៦១%, អាល្លឺម៉ង់មាន៥២, ស៊ុយអែតមាន៥៥%, រ៉ូម៉ានីមាន៦៤% និងប៉ូឡូញ៧៣%ដែលបាននិយាយថា រុស្ស៊ីនឹងមានសកម្មភាពយោធាដូចឆ្នាំនេះ។
ភាគច្រើនបំផុតនៅក្នុងប្រទេសទាំង៧យល់ឃើញថា អង្គការណាតូ និងរដ្ឋសមាជិក៣០របស់ខ្លួនជាអ្នកការពារអធិបតេយ្យអ៊ុយក្រែនចម្បង ប៉ុន្តែក៏យល់យ៉ាងច្បាស់ថា សហភាពអឺរ៉ុបមានការទទួលខុសត្រូវយ៉ាងធំដើម្បីការពារអ៊ុយក្រែនពីព្រឹត្តិការណ៍គឃ្លើនណាមួយរបស់រុស្ស៊ី។
ជាមួយគ្នានេះ អ្នកឆ្លើយតបនៅហ្វាំងឡង់មាន៥៦%មានអារម្មណ៍ថា អឺរ៉ុបនឹងមានគោលជំហរល្អដើម្បីជាជំនួយដល់អ៊ុយក្រែន និងមាន៥៩%បានគិតថា អង្គការណាតូនឹងមានជំហរបែបនេះដែរ។ នៅប្រទេសផ្សេងទៀតគឺ អ្នកឆ្លើយតបនៅប្រទេសបារាំងមាន៥៣% និង៥៥%, នៅអល្លឺម៉ង់មាន៤៧% និង៥០%។ នៅអ៉ីតាលីមាន៦៤% និង៦៧%។ នៅប៉ូឡូញមាន៨០% និង៧៩%។ នៅរ៉ូម៉ានីមាន៥៧% និង៦៣ឬ ខណៈនៅស៊ុយអែតមាន៦១% និង៦៤%។
សំនួរលើកឡើងថា តើនរណាដែលពួកគេទុកចិត្តបំផុតដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋអឺរ៉ុប ប្រសិនបើរុស្ស៊ីធ្វើសកម្មភាពយោធានៅព្រំដែន? ហោចណាស់ពាក់កណ្តាលនៃអ្នកដែលត្រូវបានស្ទង់មតិក្នុងប្រទេសនីមួយៗបានកើនឡើងដល់ជាង៦០%នៅក្នុងប្រទេសប៉ូឡូញ ស៊ុយអែត អ៉ីតាលី និងរ៉ូម៉ានី ដែលបាននិយាយថា ពួកគេទុកចិត្តសហភាពអឺរ៉ុប។ នៅក្នុងប្រទេស២គឺ ស៊ុយអែត និងហ្វាំងឡង់ជឿជាក់លើ សហភាពអឺរ៉ុបជាងណាតូ។
អ្នកធ្វើស្ទង់មតិបាននិយាយថា ៖«នៅពេលពលរដ្ឋអឺរ៉ុបភាគច្រើនបំផុតនៅតែជឿជាក់លើណាតូការពារអឺរ៉ុប ប៉ុន្តែអឺរ៉ុបលែងមានឈ្មោះសម្រាប់អាមេរិកហើយ។ អឺរ៉ុបជឿលើណាតូពីការការពារផលប្រយោជន៍របស់ពួកគេជាងពួកគេជឿជាក់លើអាមេរិក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ