ព័ត៌មានអន្ដរជាតិ
WHO ឲ្យប្រទេសអ្នកមានចាយលុយជួយប្រទេសក្រីក្រ ទើបអាចបញ្ចប់កូវីដ
អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវឲ្យប្រទេសអ្នកមានបរិច្ចាគប្រាក់ ១៦ ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម មានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ សម្ភារៈព្យាបាល និងឧបករណ៍ធ្វើតេស្តរកកូវីដជាដើម ។

ការអំពាវនាវរបស់ WHO បានកើតឡើង បន្ទាប់ពីមានការឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្លួនក្នុងខែតុលាដើម្បីរៃអង្គាសប្រាក់ចំនួន ២៣.៤ ពាន់លានដុល្លារសម្រាប់កម្មវិធី ACT-Accelerator ខណៈក្នុងចំណោមទឹកប្រាក់ ១៦ ពាន់លានដុល្លារដែលបានស្នើសុំដើម្បីផ្តល់មូលនិធិដល់កម្មវិធីដ៏សំខាន់នេះ WHO រៃអង្គាសប្រាក់បានត្រឹមតែ ៨០០ លានដុល្លារប៉ុណ្ណោះ ។
ទន្ទឹមនោះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យប្រទេសអ្នកមានបង្កើនការគាំទ្ររបស់ពួកគេចំពោះប្រទេសក្រីក្រដើម្បីពន្លឿនការបញ្ចប់នៃជំងឺរាតត្បាត ខណៈប្រទេសប្រហែលពាក់កណ្តាលនៃពិភពលោកបានខកខានគោលដៅរបស់ WHO ក្នុងការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៤០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅចុងឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា កម្មវិធី ACT-Accelerator គឺជាគំនិតផ្ដួចផ្ដើមជាសកលដើម្បីអភិវឌ្ឍ និងចែកចាយឧបករណ៍ធ្វើតេស្ត សម្ភារៈព្យាបាល វ៉ាក់សាំង និងឈុតការពារមេរោគ (PPE) ទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ DW
ចុចអាន ៖ លើកនេះ អាមេរិកបារម្ភខ្លាំង វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីទៀត អាចផ្ទុះចេញពីសត្វក្តាន់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ