Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងលុបចោលពិធីបុណ្យចូលឆ្នាំ បើការឆ្លងកូវីដ ឈានដល់ ៣ម៉ឺនករណី ក្នុងមួយថ្ងៃ (មានវីដេអូ)

បានផុស

នៅ

ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីរបស់ប្រទេសថៃ អាចនឹងត្រូវលុបចោលមួយឆ្នាំទៀត ប្រសិនបើការឆ្លងកូវីដឈានដល់ ៣០,០០០ករណីក្នុងមួយថ្ងៃ។ នេះបើយោងតាមការលើកឡើងពី នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ហៅកាត់ DDC។

Coronavirus threatens Thailand's Songkran festival - Nikkei Asia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ត្រូវ​បាន​លុប​ចោល​ក្នុង​ឆ្នាំ ២០២០ និង ២០២១ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​មេរោគ​ឆ្លង។

DDC ព្រមានថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីដែលត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសាឆ្នាំនេះ នឹងត្រូវលុបចោលម្តងទៀត ប្រសិនបើស្ថានភាពកូវីដ១៩ គ្រប់គ្រងមិនបានទេនោះ។

This image has an empty alt attribute; its file name is songkran.jpeg

ជាមួយនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ, មន្ត្រីសុខាភិបាលរំពឹងថា ចំនួនឆ្លងនឹងកើនឡើង ហើយឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែកុម្ភៈដល់ដើមខែមីនា។

ប្រធាននាយកដ្ឋានរោគរាតត្បាត លោក Chakkarat Pittayawong-anont បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ការឆ្លងនឹងកើនឡើងដល់ ៣០,០០០ករណីជារៀងរាល់ថ្ងៃ ហើយគេមិនច្បាស់ថា តើករណីឆ្លងនឹងនៅតែស្ថិតក្នុងកម្រិតបែបនេះ រយៈពេលយូរប៉ុនណានោះទេ។

This image has an empty alt attribute; its file name is 26385736540_fed14d8894_c.jpg

ស្របពេលជាមួយគ្នានោះ លោក Chakkarat បានជំរុញឲ្យប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមហានិភ័យ ទៅទទួលវ៉ាក់សាំងដូសជំរុញ និងចៀសវាងការជួបជុំជាក្រុមនៅក្នុងគ្រួសារ សាលារៀន និងកន្លែងធ្វើការ។

លោក​បាន​បន្ថែម​ថា ទ្វីបអាស៊ី ​រួម​ទាំង​ប្រទេស​ថៃផងដែរ ​ឥឡូវ​កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​កើនឡើងករណីឆ្លង ខណៈ​ប្រទេស​នៅ​អឺរ៉ុប និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​កំពុង​មាន​និន្នាការ​ធ្លាក់​ចុះ។ ករណី​នៅ​ប្រទេស​ថៃ​កំពុង​កើន​ឡើង​ព្រោះ​អាជីវកម្ម ​កំពុង​បើក​ឡើង​វិញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ពលករចំណាកស្រុកនៅ វៀតណាម សម្រុកទៅធ្វើតេស្តរកកូវីដ ក្រោយចប់ចូលឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកស្រី ជា សិរី៖ការប្រែក្លាយមណ្ឌលសិក្សាទៅជាវិទ្យាស្ថានរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចកម្ពុជា

សន្តិសុខសង្គម១៩ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច២១ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ២១ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម