Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន វៀតណាម សម្រុកទៅទិញមាស ក្រោយចូលឆ្នាំហើយ

បានផុស

នៅ

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​វៀតណាមនៅថ្ងៃ​ទី ១០ តាម​ច័ន្ទគតិគឺជា​ថ្ងៃ​ដែល​ព្រះ​នៃ​ទ្រព្យសម្បត្តិ (God of Wealth) ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ហើយអ្នកស្វែងរកសំណាងជាច្រើនបានញាប់ដៃញាប់ជើងសម្រុកទៅទិញមាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការសង្កេតរបស់អ្នកយកព័ត៌មានកាសែត Tuoi Tre បានឲ្យដឹងថា ហាងមាសនៅទីក្រុងហូជីមិញត្រូវបានប្រមូលផ្តុំដោយអតិថិជនកាលពីព្រឹកថ្ងៃពុធ ។ ដោយសារ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ខ្លា អតិថិជន​ភាគច្រើន​ជា​គូស្នេហ៍​វ័យក្មេង​ចង់​ទិញ​រូបចម្លាក់​សត្វ និង​គ្រឿងអលង្ការ ដើម្បី​ទទួលបាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ​។

គូស្នេហ៍មួយគូឈ្មោះ Hong Hoa និង Thai Khang ដែលអ្នកទាំងពីរនាក់អាយុ ២៨ ឆ្នាំបាននិយាយថា ពួកគេបានសម្រេចចិត្តទៅហាងមាសក្នុងទីក្រុងហូជីមិញទាំងព្រឹកព្រលឹម ហើយជ្រើសរើសរូបខ្លាពណ៌មាសដែលទាក់ទាញភ្នែករបស់ពួកគេ ។

ពួកគេបាននិយាយទៀតថា ការសម្រេចចិត្តទៅហាងមាសទាំងព្រឹកព្រលឹមនេះ គឺដើម្បី​ជៀសវាង​ហ្វូង​មនុស្សច្រើន និង​រំពឹង​ថា​តម្លៃ​នឹង​ឡើង​ថ្លៃ​ ប្រសិន​បើ​គាត់​ទិញ​មាស​នៅ​ថ្ងៃ​ធម្មតា ។

កាល​ពី​ថ្ងៃ​ពុធ តម្លៃមាស​បាន​ធ្លាក់​ចុះ​មក​កម្រិត​ទាបពោល​ត្រឹម ១,៨១៦ ដុល្លារ​ក្នុង​មួយអោន​នៅ​លើ​ទីផ្សារ​ពិភពលោក ហើយ​ស្មើ​នឹង ៥០ លាន​ដុង​ក្នុង​ទម្ងន់ ៣៧.៥ ក្រាម នៅ​ពេល​បិទ​ការ​ជួញ​ដូរ ។

ទន្ទឹមនោះ ក្រុមហ៊ុន Saigon Jewelry Company (SJC) ដែលជាក្រុមហ៊ុនផលិតមាសឈានមុខគេរបស់វៀតណាម បាននឹងកំពុងទិញ និងលក់ក្នុងតម្លៃ ៦១.៩ លានដុង (២,៧២៤ ដុល្លារ) និង ៦២.៦ លានដុង (២,៧៥៥ ដុល្លារ) ក្នុងទម្ងន់ ៣៧.៥ ក្រាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម បានដឹកពលរដ្ឋខ្លួនចេញពី កម្ពុជា និងប្រទេសផ្សេងទៀត ជាង ២ ពាន់នាក់ហើយ

ចុចអាន ៖ កុំឲ្យឆ្ងល់ នេះប្រាក់ឈ្នួលកម្មករប្រទេសនៅ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម