Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកបម្រើការលើយន្តហោះចិនត្រូវស្លៀកខោទឹកនោមដើម្បីកាត់បន្ថយហានិភ័យឆ្លងកូវីដ

បានផុស

នៅ

និយតករអាកាសចរណ៍របស់ប្រទេសចិនបានផ្តល់អនុសាសន៍ដល់បុគ្គលិកបម្រើការលើយន្តហោះទាំងអស់ឲ្យស្លៀកខោទឹកនោមហើយជៀសវាងការប្រើបង្គន់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូន្មានឲ្យស្លៀកខោទឹកនោមនេះគឺជាផ្នែកមួយនៃគោលការណ៍ណែនាំថ្មីសម្រាប់វិស័យអាកាសចរណ៍។

និយតករបាននិយាយថា អនុសាសន៍នេះគឺអនុវត្តចំពោះជើងហោះហើរណាដែលហោះទៅកាន់គោលដៅដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩។

ក្រុមហ៊ុនអាកាសចរណ៍និងព្រលានយន្តហោះនៅទូទាំងពិភពលោកបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ពួកគេដើម្បីអនុញ្ញាតឲ្យអ្នកដំណើរអាចជិះយន្តហោះបានឡើងវិញ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានដាក់ចេញនូវដំបូន្មានរបស់ខ្លួននៅក្នុងគោលការណ៍ណែនាំថ្មីចំនួន៤៩ទំព័រសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា។

ការផ្តល់អនុសាសន៍ឲ្យស្លៀកខោទឹកនោមនេះបានអនុវត្តចំពោះជើងហោះហើរទៅនិងមកពីកន្លែងដែលមានការឆ្លងកូវីដលើស៥០០ករណីក្នុងចំណោមមនុស្សមួយលាននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងវិបត្តិកូរ៉ូណា? សាកអនុវត្តវិធីនេះសិនទៅ….

ចុចអាន៖ អូស្ត្រាលី បញ្ឈប់​ការ​អភិវឌ្ឍ​វ៉ាក់សាំង​កូវីដ ​ដោយសារ​បញ្ហា​ធំ​មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម