ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមសមយុទ្ធយោធាជាមួយ បេឡារុស ចំពេលស្ថានភាពតានតឹងខ្លាំង
ប្រទេសរុស្សី និងបេឡារុស កំពុងចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១០ថ្ងៃ ចំពេលមានការភ័យខ្លាចជាបន្ត អំពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។

បេឡារុស គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយមានព្រំដែនភាគខាងត្បូងដ៏វែងជាមួយ អ៊ុយក្រែន។
សមយុទ្ធនេះ ត្រូវបានគេជឿថាជាការដាក់ពង្រាយយោធាធំបំផុតរបស់រុស្ស៊ីទៅកាន់ប្រទេសបេឡារុស ចាប់តាំងពីសង្គ្រាមត្រជាក់ ហើយសហរដ្ឋអាមេរិក ហៅសមយុទ្ធនេះថាជាសកម្មភាពធ្វើឲ្យស្ថានភាពកាន់តែតានតឹង។

ទាហានរុស្ស៊ីប្រហែល ៣០,០០០នាក់ បានចូលរួមក្នុងសមយុទ្ធជាមួយ បេឡារុសនេះ។
មេដឹកនាំបេឡារុសលោក Alexander Lukashenko គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ វិមានក្រឹមឡាំងបានគាំទ្រលោក Lukashenko នៅពេលការតវ៉ាទ្រង់ទ្រាយធំ ផ្ទុះឡើងក្នុងប្រទេសបេឡារុសកាលពីឆ្នាំ២០២០ ខណៈប្រទេសលោកខាងលិចភាគច្រើន បានដាក់ទណ្ឌកម្ម និងបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងបានពណ៌នាសមយុទ្ធរួមគ្នានេះថា មានសារសំខាន់ ដោយនិយាយថា រុស្ស៊ី និងបេឡារុសកំពុង ប្រឈមមុខនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក។
ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរបស់រុស្សី លោក Vladimir Chizhov បានប្រាប់ BBC ថា ប្រទេសរបស់លោកនៅតែជឿជាក់ថា ផ្នែកការទូតអាចជួយបន្ធូរបន្ថយវិបត្តិអ៊ុយក្រែនបាន។ លោកបញ្ជាក់ថា ទាហានរុស្ស៊ីដែលកំពុងឈរជើងក្នុងប្រទេសបេឡារុសបច្ចុប្បន្ន នឹងត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញបន្ទាប់ពីសមយុទ្ធចប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចារកម្មអាមេរិក៖ រុស្ស៊ី ប្រើពេលតែ២ថ្ងៃទេវាយអ៊ុយក្រែន ហើយជនស៊ីវិល ៥ម៉ឺននាក់អាចស្លាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ