ព័ត៌មានអន្ដរជាតិ
ត្បូងពេជ្រខ្មៅ ធំបំផុតលើពិភពលោក លក់ដាច់ហើយ តម្លៃរាប់លានដុល្លារ
ត្បូងពេជ្រពណ៌ខ្មៅដ៏កម្រ និងធំបំផុតរបស់ពិភពលោក ដែលមានទម្ងន់រហូតដល់ ៥៥៥.៥៥ ការ៉ាត់ បានលក់ដាច់ហើយ នៅក្នុងកម្មវិធីដេញថ្លៃ នៅឯប្រទេសអង់គ្លេស ក្នុងតម្លៃ ៣.១៤ លានផោន ឬ ៤.២៨ លានដុល្លារអាមេរិក។
ត្បូងពេជ្រពណ៌ខ្មៅនេះ ត្រូវបានគេឱ្យឈ្មោះថា “The Enigma” និងត្រូវគេជឿថា វាបានបង្កើតឡើងនៅពេលដែលអាចម៍ផ្កាយមួយបានបុកផែនដីកាលពី ២.៦ ទៅ ៣.៨ ពាន់លានឆ្នាំមុន។

“The Enigma” ត្រូវបានទិញដោយលោក Richard Heart ដែលជាស្ថាបនិកនៃក្រុមហ៊ុន cryptocurrency Hex បន្ទាប់ពីការដេញថ្លៃតាមអ៊ីនធឺណិតដោយ Sotheby’s នៅទីក្រុងឡុងដ៍។ ក្រោយក្លាយជាម្ចាស់នៃត្បូងពេជ្រដ៏កម្រនេះ លោក Richard Heart បានប្ដូររឈ្មោះរបស់វាទៅជា “Hex.com Diamond” វិញ។

គួរបញ្ជាក់ថា “The Enigma” ជាត្បូងថ្មធម្មជាតិកម្រ ព្រោះតែវាផ្ទុកនូវសារធាតុ osbornite ដែលជាសារធាតុរ៉ែ ដោយត្រូវបានរកឃើញតែនៅក្នុងអាចម៍ផ្កាយនោះទេ។ បន្ថែមពីលើនេះ វាជាថ្ម Carbonado ដ៏កម្របំផុត ខណៈវាមានតែនៅក្នុងប្រទេសប្រេស៊ីល និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលប៉ុណ្ណោះ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ជាប់តំណែងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ