ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចោទរុស្ស៊ី បិទផ្លូវសមុទ្រ
ប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការបិទផ្លូវចូលទៅកាន់សមុទ្រ ខណៈរុស្ស៊ីរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសប្តាហ៍ក្រោយ ចំពេលមានភាពតានតឹងនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា សមុទ្រ Azov ត្រូវបានបិទទាំងស្រុង ហើយសមុទ្រខ្មៅស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយកងកម្លាំងរុស្ស៊ី។
ប្រទេសរុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតនូវផែនការវាយប្រហារអ៊ុយក្រែន បើទោះបីមានទាហានច្រើនជាង១០ម៉ឺននាក់ នៅព្រំដែនក្តី។ ប៉ុន្តែខ្លួនទើបតែចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយប្រទេសបេឡារុសប៉ុណ្ណោះ។

សមយុទ្ធកងទ័ពជើងទឹករបស់រុស្ស៊ីមួយទៀត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងសមុទ្រខ្មៅ និងសមុទ្រ Azov នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានចេញការព្រមានតាមឆ្នេរសមុទ្រ ដោយលើកឡើងពីសមយុទ្ធបាញ់មីស៊ីល និងកាំភ្លើង។
ក្រសួងការបរទេសអ៊ុយក្រែននិយាយថា “ការធ្វើនាវាចរណ៍ក្នុងតំបន់ដ៏ធំមិនធ្លាប់មានពីមុនមកនៃសមុទ្រទាំងពីរ ដែលជាកន្លែងសមយុទ្ធនឹងត្រូវធ្វើឡើង គឺត្រូវបានបិទ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិលោក Oleksiy Reznikov បានបង្ហោះ Twitter ថា ដែនទឹកអន្តរជាតិនៃសមុទ្រទាំងពីរ ត្រូវបានរារាំងដោយរុស្ស៊ី។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្ពស់រវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងតំបន់សមុទ្រខ្មៅ និងសមុទ្រ Azov ចាប់តាំងពីរុស្ស៊ីបានកាត់បញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៨ រុស្ស៊ីបានរឹបអូសនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួនបីគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមសមយុទ្ធយោធាជាមួយ បេឡារុស ចំពេលស្ថានភាពតានតឹងខ្លាំង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?