Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​​​ចូល​រួម​ជា​មួយ EU ក្នុង​បញ្ហា​​ប្រឈម​ជា​មួយ​ចិននៅWTO

បានផុស

នៅ

ប្រទេសកាណាដា​នឹង​​​ចូល​រួម​ជា​មួយ​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​ដើម្បី​​​បញ្ចូល​គ្នា​នូវ​ការ​ពិគ្រោះ​យោបល់​​​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​របស់​សហភាព​អឺរ៉ុប (EU) ​ជា​មួយ​ប្រទេស​ចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជុំ​វិញបំរាម​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​របស់​ទី​ក្រុង​ប៉េកាំង​ទៅ​លើ​ប្រទេស​លីទុយអានី។

ស្ថាប័ន​កិច្ច​ការ​សកល​កាណាដា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កុម្ភៈ​ថា ៖«កាណាដាព្រួយ​បារម្ភ​ពី​សកម្មភាព​ពាណិជ្ជកម្ម​ថ្មី​ៗ​របស់ចិន​ដែល​បាន​ដាក់​លើ​​​លីទុយអានី ព្រម​ទាំង​ទំនិញ និង​សេវាកម្ម​​​សហភាព​អឺរ៉ុប​ជា​មួយ​មាតិកា​លីទុយអានី ដែល​​អាច​បំផ្លាញ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​ច្បាប់​ជា​មូលដ្ឋាន និង​ស្ថាប័ន​របស់​ខ្លួន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាព​អឺរ៉ុប​​ជួប​​បញ្ហា​ប្រឈម​​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​មាន​ទី​ស្នាក់​នៅ​ទី​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​ខែ​មករា ដោយ​បាន​ចោទ​ប្រកាន់​ចិន​ពី​បទ​រើស​​អើង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ទុយអានី​ដែល​​ខ្លួន​និយាយ​ថា ជា​ការ​គំរាមកំហែងដល់សុចរិតភាព​ទីផ្សារតែមួយរបស់ EU ។

ចិន​បានកាត់​​បន្ថយ​​ទំនាក់ទំនង​ការទូត​ជាមួយ​លីទុយអានី និង​​ដាក់​សម្ពាធ​​ប្រជា​ជន​ជា​ច្រើន​​​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដែល​មាន​ប្រជា​ជន​២.៨​លាន​នាក់​ បន្ទាប់​ពី​ប្រទេស​​មួយ​នេះ​​បាន​អនុញ្ញាត​ឲ្យ​​កោះ​តៃវ៉ាន់​បើក​ស្ថានទូត​នៅ​ទី​ក្រុង Vilnius។

កាណាដា​បាន​និយាយ​ថា ខ្លួន​​ប្រឆាំង​នឹង​សេដ្ឋកិច្ច​បង្ខិត​បង្ខំ​ និង​ឈរ​ជា​មួយ​ដៃ​គូ​ដែល​មាន​គំនិត​ដូចគ្នា​ក្នុង​ការ​គាំទ្រ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន​ជា​មួយ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក។

ចិន​ដែល​បាន​និយាយ​ថា ​ជម្លោះ​ជា​រឿង​នយោបាយ​ជាង​សេដ្ឋកិច្ច និង​បាន​ដាក់​ស្លាក​សកម្មភាព​​របស់​ប្រទេស​លីទុយអានី​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​សហភាព​អឺរ៉ុប-ចិន ដោយ​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់​គ្រង​ខ្លួន​ឯង​ជា​ទឹក​ដី​​របស់​ខ្លួន។          

ការ​ប្រឈម​នៅ WTO ទុក​ពេល​៦០​ថ្ងៃ​សម្រាប់​ភាគី​​នានា​​​ដើម្បី​ដោះ​ស្រាយ។ ប្រសិន​បើ​ដោះ​ស្រាយ​មិន​ចេញ​ទេ​ សហភាព​អឺរ៉ុប​​អាច​ចាប់​ផ្តើម​​ជម្លោះ​ផ្លូវ​ការ​​ដែល​​​នឹង​បង្កើត​គណកម្មការ WTO មួយ​សម្រាប់ការ​​សិក្សា​ពី​​ការ​ទាម​ទារ​របស់​ខ្លួន​​ជា​មួយ​នឹង​ប្រទេស​ចិន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម