ព័ត៌មានអន្ដរជាតិ
សៀវភៅជិតចេញផ្សាយមួយថា លោក ត្រាំ នៅតែបន្តទាក់ទងលោក គីម ជុងអ៊ុន 
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សហការីថា លោកនៅតែបន្តទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដដែល ចាប់តាំងពីលោកចាកចេញពីសេតវិមាន។ នេះបើយោងតាមការផ្សាយមួយកាលពីថ្ងៃទី១០ ខែកុម្ភៈ ចំពេលភាពតានតឹងនៅកូរ៉េខាងជើងជុំវិញការបាញ់សាកល្បងមីស៊ីលបន្តបន្ទាប់។
អ្នកកាសែតនៅ New York Times ស្ត្រីឈ្មោះ Maggie Haberman បាននិយាយថា ៖«ដូចយើងដឹងអីចឹង លោកនៅមានទំនាក់ទំនងនេះ»។ ព័ត៌មាននេះត្រូវបានសរសេរនៅក្នុងសៀវភៅថ្មីរបស់អ្នកកាសែតរូបនេះស្តីពីលោក ត្រាំ ដែលមានចំណងជើងថា «The Confidence Man (បុរសមានទំនុកចិត្ត)»។

លោក ត្រាំ បានប្រកាសយ៉ាងល្បីល្បាញកាលពីឆ្នាំ២០១៨ថា លោក និង លោក គីម ធ្លាក់ក្នុងអន្លងស្នេហ៍ បន្ទាប់ពីមានលិខិតឆ្លើយឆ្លងជាបន្តបន្ទាប់ ប៉ុន្តែការជួបគ្នា៣ដងជាមួយមេដឹកនាំកូរ៉េខាងជើងបានបរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យលះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
ស្ត្រីអ្នកកាសែត Haberman បាននិយាយថា ការអះអាងរបស់លោក ត្រាំ មិនអាចផ្ទៀងផ្ទាត់បានទេ ហើយប្រហែលជាមិនពិតក៏ថាបាន។
អ្នកស្រីមានប្រសាសន៍ថា ៖«អ្វីដែលលោក ត្រាំ មានប្រសាសន៍ និងអ្វីកំពុងកើតឡើងពិតប្រាកដមិនមែនជារឿងដែលតែងតែរីករាយនោះទេ ប៉ុន្តែលោកបានកំពុងប្រាប់ប្រជាជនថា លោកនៅតែរក្សាការឆ្លើយឆ្លង ឬពិភាក្សាមួយចំនួនជាមួយ លោក គីម ជុងអ៊ុន»។
ប្រការនេះមានន័យថា ជាមេដឹកនាំបរទេសតែម្នាក់គឺលោក ត្រាំ ដែលបាននិយាយថា លោកនៅបន្តទំនាក់ទំនងជាមួយ។ អ្នកស្រីបានបន្ថែម។
ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងខាងលើ និងនៅពេលសួរថា តើបានដឹងពីការទំនាក់ទំនងនោះទេ? សេតវិមានមិនឆ្លើយតបភ្លាមៗទេ។ ចំណែកតំណាងលោក ត្រាំ ម្នាក់ក៏មិនអាចទាក់ទងដើម្បីបំភ្លឺដែរ។
ច្បាប់ Logan ឆ្នាំ១៧៩៩បានហាមពលរដ្ឋអាមេរិកពីការចរចាជាលក្ខណៈឯកជនជាមួយរដ្ឋាភិបាលបរទេសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
អ្នកស្រី Jenny Town នាយកគម្រោង 38 North ស្តីពីកូរ៉េខាងជើងដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក ត្រាំ ល្បីខាងបំផ្លើស ហើយសារណាមួយដែលលោកបញ្ជូនទៅគ្រាន់តែជាការស្វាគមន៍ និងប្រហែលជាមិនត្រូវបានទទួលផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី