Connect with us

ព័ត៌មានអន្ដរជាតិ

COVAX កាត់បន្ថយចែកចាយវ៉ាក់សាំងកូវីដទៅ កូរ៉េខាងជើង

បានផុស

នៅ

គេហទំព័ររបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា យន្តការ COVAX ដែលជាគម្រោងចែកចាយវ៉ាក់សាំងជាសកល បានកាត់បន្ថយការផ្ដល់វ៉ាក់សាំងការពារកូវីដទៅកាន់ប្រទេសកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UN បានឲ្យដឹងថា វ៉ាក់សាំងសរុបចំនួន ១.៥៤ លានដូសនឹងត្រូវបានបែងចែកទៅឲ្យកូរ៉េខាងជើង ធៀបនឹងចំនួនកំណត់ពីមុន ៨.១១ លានដូសកាលពីឆ្នាំមុន ។

ចំណែកអ្នកនាំពាក្យសម្រាប់សម្ព័ន្ធវ៉ាក់សាំង Gavi បានឲ្យដឹងថា COVAX កំពុងផ្លាស់ប្តូរការចែកចាយវ៉ាក់សាំងទៅកូរ៉េខាងជើងនៅឆ្នាំនេះ ហើយវ៉ាក់សាំងដែលបានបែងចែកពីមុនទៅកូរ៉េខាងជើងលែងពាក់ព័ន្ធជាមួយ COVAX ទៀតហើយ ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង មិនទាន់បានទទួលវ៉ាក់សាំងការពារកូវីដណាមួយឡើយ ចំពេលមានការគ្រប់គ្រងព្រំដែនដ៏យូររបស់ខ្លួនប្រឆាំងនឹងជំងឺរាតត្បាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម