ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យដែលរកឃើញ អូមីក្រុង ត្រូវគេបង្ខំឲ្យនិយាយកុហកពី វីរុសបំប្លែងខ្លួន មួយនេះ (មានវីដេអូ)
វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូងដែលបានរកឃើញវីរុសបំប្លែងខ្លួនអូមីក្រុងអះអាងថា លោកស្រីត្រូវបានគេដាក់សម្ពាធឲ្យនិយាយថា វីរុសមួយនេះគឺមិនស្រាលនោះទេ ។
លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee និយាយថា ក្នុងអំឡុងពេលពិភាក្សាជាមួយមន្ត្រីអឺរ៉ុប លោកស្រីត្រូវបានគេប្រាប់ឲ្យកុំនិយាយថា អ្នកជំងឺអូមីក្រុងបង្ហាញរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ ។
លោកស្រីបានប្រាប់កាសែត Welt របស់អាល្លឺម៉ង់ថា “ខ្ញុំត្រូវបានគេប្រាប់កុំឲ្យនិយាយជាសាធារណៈថា អូមីក្រុងជាជំងឺស្រាល ។ ខ្ញុំត្រូវបានគេស្នើឲ្យបដិសេធពីការថ្លែងបែបនេះ ហើយនិយាយថា វាជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែខ្ញុំបានបដិសេធ” ។
លោកស្រី Coetzee មិនបានបញ្ជាក់លម្អិតថា នរណាជាអ្នកដាក់សម្ពាធលើលោកស្រីពិតប្រាកដនោះទេ ប៉ុន្តែលោកស្រីនិយាយថា លោកស្រីរីករាយក្នុងនាមជាគ្រូពេទ្យដែលបានធ្វើតាមវិន័យ ។
គួរបញ្ជាក់ថា មានមនុស្សប្រហែល ១០ ម៉ឺននាក់បានស្លាប់ ចាប់តាំងពីអូមីក្រុងត្រូវបានរកឃើញកាលពីខែវិច្ឆិកា និងប្រកាសថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ពិភពលោកចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីទប់ អូមីក្រុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់