Connect with us

ព័ត៌មានអន្ដរជាតិ

ការ​កក់​សំបុត្រ​ហោះ​មក​ប្រទេស​អាស៊ាន​កំពុង​កើន​ឡើង​ខ្លាំង

បានផុស

នៅ

ការកក់សំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរមកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលធូរស្បើយពីកូវីដ-១៩កំពុងឡើងខ្ពស់គួរឲ្យកត់សំគាល់កាលពីខែមករាកន្លងទៅ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនធ្វើដំណើរអនឡាញ Skyscanner បានបង្ហាញ និងជាសញ្ញាវិជ្ជមានដែលវិស័យអាកាសចរណ៍ក្នុងតំបន់ល្អប្រសើរឡើងវិញ។

អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្លាក់ចុះដល់៩៣%មុនពេលកូវីដបានផ្ទុះឡើងកាលពីឆ្នាំមុនដែលធ្វើឲ្យវិស័យអាកាសចរណ៍បាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង និងទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំរបស់ប្រទេសចិនត្រូវបានបិទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា បណ្តាប្រទេសអាស៊ានដូចជា ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើមកំពុងងើបចេញពីការរាតត្បាតដោយវីរុសបំប្លែងខ្លួន Omicron និងបើកទទួលយកភ្ញៀវទេសចរវ៉ាក់សាំង។

វិលត្រឡប់មកការកត់សំបុត្រថ្នាក់ពាណិជ្ជកម្មទៅកាន់គោលដៅទេសចរណ៍ទាំងនោះមានមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ជាដើមបានកើនឡើងចន្លោះពី១៩% និង៣០០%ក្នុងខែធ្នូ មកខែមករា។ នេះបើយោងតាម Skyscanner ដែលជាម្ចាស់គ្រុប Trip.com Group។

ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកជាន់ខ្ពស់របស់ Skyscanner លោក Paul Whiteway បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីម៉ែលមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ៖«ការតាមដានជាសកលរបស់ Skyscanner យើងបានឃើញថា នៅពេលការរឹតបន្តឹងបានបន្ធូរបន្ថយ អ្នកធ្វើដំណើរមានសកម្មភាពឡើងវិញ និងសម្របខ្លួនតាមវិធានការថ្មីដើម្បីអាចធ្វើដំណើរទៅក្រៅប្រទេសបាន»។

លោកបន្ថែមថា ៖«ប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងឃើញទីផ្សារឆ្លើយតបនឹងព័ត៌មាន អាកាសចរណ៍កំពុងប្រកាសពីកាលវិភាគថ្មី និងកំពុងកសាងសមត្ថភាពដើម្បីអនុញ្ញាតឲ្យវិលត្រឡប់មកវិញនៃការធ្វើដំណើរអន្តរជាតិតាមខ្នាត»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម