ព័ត៌មានអន្ដរជាតិ
បាតុករស្រី អាក្រាតកាយទាំងស្រុង ត្រូវប៉ូលិសនូវែលសេឡង់ ចាប់បោចសក់ អូសលើវាលស្មៅ
រឿងរ៉ាវដ៏អាក្រក់ បានផ្ទុះឡើងក្នុងរាជធានីរបស់ប្រទេសនូវែលសេឡង់កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកុម្ភៈ ខណៈក្រុមបាតុករ “សេរីភាព” រាប់រយនាក់ បានប៉ះទង្គិចជាមួយអាជ្ញាធរ ហើយស្ត្រីអាក្រាតកាយម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីសម្រុកឆ្លងកាត់ជួរប៉ូលិស។

ស្ត្រីរូបនេះត្រូវបានប៉ូលិសចាប់បោចសក់ អូសលើវាលស្មៅ មុនពេលឃុំខ្លួន ខណៈដែលការតវ៉ាប្រឆាំងនឹងគោលនយោបាយកូវីដដ៏តឹងរ៉ឹង របស់លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ប្រែទៅជាស្ថានភាពអាក្រក់។
រថយន្តធុនតូច រថយន្តដឹកទំនិញ និងម៉ូតូរាប់រយគ្រឿងដែលដឹកមនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេស បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅទីក្រុង Wellington កាលពីព្រឹកថ្ងៃអង្គារ ដើម្បីចាប់ផ្តើមការតវ៉ា ដែលបំផុសគំនិតដោយក្បួនរថយន្ត “សេរីភាព” របស់ប្រទេសកាណាដា ដែលធ្វើឲ្យទីក្រុង Ottawa ត្រូវជាប់គាំង។

រថយន្តបានបិទផ្លូវជុំវិញសភា និងទីតាំងសំខាន់ៗផ្សេងទៀត មុនពេលធ្វើដំណើរតាមដងផ្លូវដើម្បីលើកបដា និងស្លាកទាមទារឲ្យមានសេរីភាពឡើងវិញ, បរិហារអាណត្តិវ៉ាក់សាំង និងវាយប្រហារនាយករដ្ឋមន្រ្តី។
បន្ទាប់មក មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខសភាដើម្បីស្តាប់វាគ្មិន និងស្រែកពាក្យស្លោក ដោយមានខ្លះបោះតង់ ហើយប្តេជ្ញាថានឹង បន្តតវ៉ារយៈពេលយូរទៀត។
ប៉ូលិសបានដាក់របាំងការពាររវាងបាតុករ និងអគារសភា ហើយការប៉ះទង្គិចគ្នាដោយហិង្សាជាច្រើន បានផ្ទុះឡើងរវាងភាគីទាំងពីរ។

វីដេអូគួរឲ្យភ្ញាក់ផ្អើលពីកន្លែងកើតហេតុ បានបង្ហាញពីមនុស្សដែលប៉ុនប៉ងទម្លុះរបាំង ដោយមានមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងនាំចេញរួមទាំងស្ត្រីអាក្រាតកាយទាំងស្រុងផងដែរ។
គិតត្រឹមល្ងាចម្សិលមិញ ប៉ូលិសបានចាប់ខ្លួនមនុស្សជាង១២០នាក់ និងចោទប្រកាន់ពួកគេជាច្រើននាក់ ពីបទរំលោភបំពាន ឬរារាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះការវាយប្រហារភេរកម្មនៅ នូវែលសេឡង់

-
KPT+១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់