ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី និងនូវែលសេឡង់ជំរុញពលរដ្ឋខ្លួនចាកចេញពីអ៊ុយក្រែនឲ្យបានឆាប់
ពលរដ្ឋអូស្ត្រាលីនៅប្រទេសអ៊ុយក្រែនគួរតែចាកចេញពីប្រទេសឲ្យបានលឿនបំផុតតាមដែលអាចទៅរួច ដោយសារស្ថានភាពគ្រោះថ្នាក់កំពុងកើនឡើង។ នេះជាសំដីរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈនេះ។
ចំណែក ក្រសួងការប្រទេសនូវែលសេឡង់នៅថ្ងៃសៅរ៍នេះក៏បានជំរុញពលរដ្ឋនូវែលសេឡង់ទាំងអស់នៅអ៊ុយក្រែនឲ្យចាកចេញជាបន្ទាន់ដើម្បីគេចពីភាពតានតឹងកំពុងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នូវែលសេឡង់មិនមានតំណាងការទូតនៅអ៊ុយក្រែនទេ ហើយសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយផ្នែកកុងស៊ុលដល់ប្រជាជននូវែលសេឡង់នៅអ៊ុយក្រែនក៏មានកម្រិតថែមទៀត»។
ក្រសួងបន្តថា ៖«ស្ថានភាពសន្តិសុខនៅអ៊ុយក្រែនអាចផ្លាស់ប្តូរក្នុងពេលជូនដំណឹងដ៏ខ្លី ហើយពលរដ្ឋនូវែលសេឡង់មិនគួរពឹងផ្អែកលើជំនួយនៃការជម្លៀសចេញក្នុងកាលៈទេសៈទាំងនោះទេ»។
ចំពោះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Morrison បានប្រាប់អ្នកកាសែតថា ៖«ដំបូន្មានរបស់ពួកយើងច្បាស់លាស់ នេះគឺជាស្ថានភាពគ្រោះថ្នាក់…លោកអ្នកគួរស្វែងរកជម្រើសចាកចេញពីប្រទេសអ៊ុយក្រែន»។
ការព្រមានបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍ ដោយបាននិយាយថា រុស្ស៊ីអាចធ្វើសកម្មភាពផ្ទុះអាវុធផ្នែកយោធាទៅលើអ៊ុយក្រែននៅពេលណាមួយ ហើយទីក្រុងវ៉ាស៊ីនតោន និងប្រទេសផ្សេងៗទៀតបានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ