ព័ត៌មានអន្ដរជាតិ
WHO បន្ថែមថ្នាំមួយប្រភេទទៀតព្យាបាលកូវីដធ្ងន់ធ្ងរ តែតម្លៃថ្លៃកប់ក្ដោង
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបន្ថែមថ្នាំរលាកសន្លាក់ Tocilizumab ចូលក្នុងបញ្ជីសម្រាប់ប្រើប្រាស់ចំពោះអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ថ្នាំបណ្ដុះអង់ទីគ័រ Monoclonal ដែលប្រើសម្រាប់ប្រឆាំងនឹងការរលាក ផលិតដោយក្រុមហ៊ុនឱសថយក្ស Roche របស់ប្រទេសស្វីស បានបង្ហាញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការស្លាប់ និងពេលវេលាសម្រាកព្យាបាលនៅមន្ទីរពេទ្យចំពោះអ្នកជំងឺមួយចំនួនដែលទទួលរងស្ថានភាពធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ។
កន្លងមក WHO ក៏ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានផ្តល់អនុសាសន៍រួចហើយថា ការប្រើប្រាស់ថ្នាំរលាកសន្លាក់ Tocilizumab មានប្រសិទ្ធភាពព្យាបាលកូវីដធ្ងន់ធ្ងរនៅក្នុងអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

WHO បាននិយាយថា ប៉ុន្តែបច្ចុប្បន្នវានៅតែខ្វះខាត ហើយថ្នាំនេះមានតម្លៃថ្លៃណាស់ ដោយមួយដូសត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ ៦០០ ដុល្លារ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។
WHO បានប្រាប់ AFP ថា ដំណើរការកំណត់លក្ខណៈសម្បត្តិរបស់ខ្លួនមានគោលបំណងជាចម្បងដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលវេជ្ជសាស្រ្ដដែលទទួលបានដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។

WHO បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Roche អំពីរបៀបបញ្ចុះតម្លៃ និងកែលម្អលទ្ធភាពទទួលបាននៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ។
គួរបញ្ជាក់ថា Tocilizumab ពីមុនត្រូវបានអនុញ្ញាតភាគច្រើនសម្រាប់ការព្យាបាលជំងឺរលាកសន្លាក់នៅក្នុងប្រទេសប្រហែល ១២០ ប៉ុន្តែក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ វាក៏បានបង្ហាញពីប្រសិទ្ធភាពដើម្បីទប់ស្កាត់ “ប្រូតេអ៊ីន Cytokines ” ដ៏គ្រោះថ្នាក់ដែលជាប្រតិកម្មហួសកម្រិតនៃប្រព័ន្ធភាពស៊ាំចំពោះវីរុសកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ WHO ឲ្យប្រទេសអ្នកមានចាយលុយជួយប្រទេសក្រីក្រ ទើបអាចបញ្ចប់កូវីដ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ