ព័ត៌មានអន្ដរជាតិ
អាមេរិក ពង្រាយនាវាពិឃាតច្រើនគ្រឿងទៅគាំទ្រសម្ព័ន្ធមិត្ត ណាតូ
កងទ័ពជើងទឹកអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាពិឃាតកងទ័ពជើងទឹកចំនួន ៤ គ្រឿងដើម្បីជួយគាំទ្រសម្ព័ន្ធមិត្តណាតូនៅក្នុងតំបន់នៃប្រតិបត្តិការកងនាវាចរទី ៦ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី ។

អ្នកនាំពាក្យកងទ័ពជើងទឹកលោក Arlo Abrahamson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាពិឃាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ៤ គ្រឿងដូចជា USS The Sullivan (DDG 68), USS Gonzalez (DDG 66), USS Donald Cook (DDG 75) និងនាវា USS Mitscher (DDG 57) កំពុងប្រតិបត្តិការនៅក្នុងតំបន់អឺរ៉ុប” ។
លោកបានបន្ថែមថា “ការដាក់ពង្រាយរបស់ពួកគេក៏នឹងចូលរួមក្នុងសកម្មភាពដែនសមុទ្រជាច្រើន ដើម្បីគាំទ្រដល់កងនាវាទី ៦ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកបានគូសបញ្ជាក់ថា ការដាក់ពង្រាយនេះមិនឆ្លើយតបទៅនឹងសកម្មភាពណាមួយ ឬសកម្មភាពរំពឹងទុករបស់រុស្ស៊ីនោះទេ” ។

អ៊ុយក្រែនបានញាំញីដោយជម្លោះក្នុងតំបន់ភាគខាងកើតរបស់ខ្លួនតាំងពីខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីសកម្មភាពយោធារបស់រុស្ស៊ី និងការបញ្ចូលតំបន់គ្រីមៀ ។
ទីក្រុងមូស្គូនាពេលថ្មីៗនេះបានប្រមូលកងទ័ពជាង ១០ ម៉ឺននាក់នៅជិតប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានការភ័យខ្លាចថា វិមានក្រឹមឡាំងអាចនឹងរៀបចំផែនការវាយលុកយោធាមួយផ្សេងទៀតប្រឆាំងនឹងអតីតអ្នកជិតខាងរបស់សូវៀតមួយនេះ ។

ទន្ទឹមនោះ រុស្ស៊ីក៏បានចេញមកបដិសេធដែលថា ខ្លួនកំពុងរៀបចំខ្លួនដើម្បីធ្វើសកម្មភាពយោធា និងចោទប្រកាន់ប្រទេសលោកខាងលិចថាបានធ្វើឲ្យខូចសន្តិសុខរបស់ខ្លួនដោយការពង្រីករបស់ណាតូទៅកាន់ព្រំដែនរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រឿងមួយគ្រប់គ្នាមិននឹកស្មានដល់ក្នុងជំនួបរវាង Putin និង Macron

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់