ព័ត៌មានអន្ដរជាតិ
ចិន យល់ព្រមឲ្យប្រើថ្នាំរបស់អាមេរិក ព្យាបាលអ្នកជំងឺកូវីដ នៅក្នុងប្រទេស
និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសៅរ៍ទី១២ខែកុម្ភៈនេះថា ខ្លួនបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ Paxlovid របស់ក្រុមហ៊ុនអាមេរិក Pfizer។
ការអនុម័តនេះ ធ្វើឲ្យ Paxlovid ក្លាយជាថ្នាំគ្រាប់ដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីព្យាបាលជំងឺកូវីដ១៩ដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចិន។
រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិបាននិយាយថា Paxlovid ត្រូវបានអនុម័តឲ្យយកទៅព្យាបាលមនុស្សពេញវ័យដែលមានជំងឺកូវីដស្រាលទៅមធ្យម និងជាអ្នកមានហានិភ័យខ្ពស់នៃការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ ការសិក្សាបន្ថែមលើថ្នាំនេះ ចាំបាច់ត្រូវតែធ្វើឡើង ហើយដាក់ជូនអាជ្ញាធរពិនិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើ ចិនពិភាក្សាជាមួយក្រុមហ៊ុន Pfizer រួចហើយឬនៅ ដើម្បីទិញថ្នាំគ្រាប់នេះ។
តំណាងក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ តែមិនផ្តល់ព័ត៌មានអំពីការផ្គត់ផ្គង់ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩”។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានឲ្យដឹងថា ក្រុមហ៊ុនកំពុងពិភាក្សាយ៉ាងសកម្មជាមួយប្រទេសជាង១០០អំពីថ្នាំគ្រាប់ Paxlovid ហើយមានសមត្ថភាពផ្តល់ថ្នាំចំនួន១២០លានប្រសិនឈុត បើចាំបាច់។
កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុន Pfizer និយាយថា លទ្ធផលនៃការសាកល្បងចុងក្រោយបានបង្ហាញថា ការព្យាបាលដោយប្រើថ្នាំនេះ អាចកាត់បន្ថយឱកាសនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យឬការស្លាប់បាន ៨៩% ចំពោះអ្នកជំងឺកូវីដដែលមានហានិភ័យជំងឺធ្ងន់ធ្ងរ បីថ្ងៃបន្ទាប់ពីការចាប់ផ្តើមចេញរោគសញ្ញានិង ៨៨% ក្នុងរយៈពេលប្រាំថ្ងៃនៃការចេញរោគសញ្ញា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ Pfizer អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍ ផលិតនិងលក់ថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី