ព័ត៌មានអន្ដរជាតិ
ក្រុមចោរប្លន់បាញ់ទម្លុះកញ្ចក់ ស្លាប់ភ្ញៀវម្នាក់ និងរបួសម្ចាស់ហាងធ្ងន់ធ្ងរនៅ ថៃ (មានវីដេអូ)
អតិថិជនម្នាក់បានស្លាប់ និងរងរបួសម្ចាស់ហាងធ្ងន់ធ្ងរ ខណៈចោរ ៣ នាក់ ប្រដាប់ដោយអាវុធ ចូលប្លន់ហាងមាសមួយកន្លែងក្នុងស្រុក Phop Phra ខេត្ត Tak ភាគខាងជើងប្រទេសថៃ កាលពីថ្ងៃសៅរ៍ ដោយយកមាសតម្លៃយ៉ាងតិច ២,៩ លានបាតទៅជាមួយ ។

ក្រុមចោរបានធ្វើសកម្មភាព វាយបំបែកទ្វារកញ្ចក់ហាងដោយញញួរ។ បន្ទាប់មក ពួកគេបានវាយកម្ទេចកន្លែងតាំងបង្ហាញមាស។ នៅក្នុងហេតុការណ៍នោះ ម្ចាស់ហាងម្នាក់បានរងរបួសធ្ងន់ ដោយសារការកាប់កញ្ចក់ ដែលបែក ធ្លាក់បែកខ្ចាយលើ។ ចំណែកអតិថិជនជាបុរសម្នាក់ អាយុ ៣០ឆ្នាំ បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ការប្លន់នេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបង្ហាញថា ចោរទាំង៣ជិះរថយន្តភីកអាប់ និងបានចតនៅពីមុខហាង។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ពួកគេពាក់អាវដៃវែង និងមួកសុវត្ថិភាពខ្លបមុខជិត មើលមិនស្គាល់ រួចប្រើកំភ្លើងបាញ់ចូលមកហាងតែម្ដង។

ពេលនោះម្ចាស់ទាំង២នាក់ កំពុងលក់គ្រឿងអលង្ការឲ្យអតិថិជន៣នាក់ ។ ស្នូរកាំភ្លើងបានបាញ់ទៅលើអតិថិជនម្នាក់ បណ្ដាលឲ្យគាត់ដួល។ ពេលនោះ ចោរប្លន់ម្នាក់បានប្រើញញួរវាយបំបែកទ្វារកញ្ចក់ ហើយជនប្រដាប់អាវុធទាំងបីនាក់បានចូលទៅក្នុងហាង។ ពួកគេវាយកម្ទេចទូដាក់តាំងលក់មាស ច្រកចូលក្នុងកាបូប រួចរត់គេចខ្លួនបាត់ ។
ប៉ូលិសបាននិយាយថា មាសទម្ងន់ជាង ១០០ បាត (១.៥ គីឡូក្រាម) ដែលមានតម្លៃប្រហែល ២.៩ លានបាតក្នុងតម្លៃលក់បច្ចុប្បន្នត្រូវបានលួច។ យ៉ាងណាមិញ ពេលនេះប៉ូលិសនៅក្នុងប្រទេសថៃ កំពុងតាមប្រមាញ់ក្រុមចោរនៅខេត្តTakយកមកផ្ដន្ទាទោស។

គួរបញ្ជាក់ដែរថា កាលពីខែវិច្ឆិកាឆ្នាំ ២០២១ ចោរប្លន់ហាងមាសនៅភាគឦសានប្រទេសថៃ បានគំរាមបុគ្គលិកដោយញញួរ និងលួចរបស់របរមានតម្លៃប្រហែលមួយលានបាត។ ហើយកាលពីខែកញ្ញា យុវជនម្នាក់បានចូលប្លន់ហាងមាសនៅខេត្ត Nonthaburi ហើយបានគំរាមអ្នកគ្រប់គ្រងដោយកាំបិត៕
សូមទស្សនាវីដេអូនៃសកម្មភាពប្លន់
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង