ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូសិចតារាស្រី Net Idol ម្នាក់ កំពុងល្បីពេញបណ្ដាញសង្គម ចិន
ប្រព័ន្ធផ្សព្វផ្សាយ The China Times កំពុងរាយការណ៍អំពីប្រធានបទក្ដៅ បន្ទាប់ពីតារាស្រី Net Idol ល្បីឈ្មោះទាំងបណ្ដាញសង្គម Douyin និង Weibo មានអ្នក Follow ដល់ទៅជាង ១.៥ លាននាក់ ថ្មីៗនេះ បានធ្លាយវីដេអូឃ្លីបដ៏អាស្រូវ ពេញប្រទេសចិន។

ក្រោយធ្លាយឃ្លិបនេះមក នាងក៏មានរឿងរ៉ាវដ៏ចម្រូងចម្រាសជាច្រើនទៀត ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតរបស់ចិន នៅពេលនេះ។

គួរបញ្ជាក់ថាតារាស្រី Net Idol ម្នាក់នេះ ល្បីល្បាញដោយសាររបៀបរស់នៅដ៏ប្រណីតរបស់នាង និងត្រូវបានគេស្គាល់ថា មានផ្ទះរាប់លាន និងវីឡាប្រណីត ប៉ុន្តែអ្វីដែលរំលេចនោះ គឺនាងតែងបង្ហាញម៉ូតូធំថ្លៃៗលើបណ្ដាញសង្គម។ នាងក៏បានប្រមូលរថយន្តជាច្រើនប្រភេទ រហូតនាងត្រូវបានគេដាក់រហស្សនាមថា “ទេវតានៃឧស្សាហកម្មកង់ធំ” របស់ប្រទេសចិនមិនធ្លាប់មាន។ ប៉ុន្តែថ្មីៗនេះ វីដេអូអាស្រូវនៃខ្សែអាត់សិចរបស់នាង បានលេចធ្លាយតាមអ៊ីនធឺណិត រហូតដល់កេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានធ្លាក់ចុះមួយពព្រិចភ្នែក។ មនុស្សជាច្រើនបានដាក់ឈ្មោះនាងយ៉ាងសាហាវ ពីទេវតាទៅជាស្រីពេស្យាវិញ។


ទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ក៏កំពុងស្វែងរកប្រវត្តិផ្ទាល់ខ្លួនរបស់នាង។ ដែលគ្រប់គ្នាកំពុងមានការសង្ស័យជាច្រើន ទាំងអាយុពិត ខណៈតារាស្រី រូបនេះបាននិយាយថា នាងទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែគេគិតថា នាងមានអាយុ ២៧ ឆ្នាំហើយ។


ជាពិសេសអ្នកនិយមលេងអ៊ីនធឺណេត បានបង្ហោះរូបថតចាស់ៗរបស់នាង ដែលមើលទៅខុសប្លែកពីបច្ចុប្បន្នខ្លាំង និងត្រូវបានគេជីកកាយថា មុខស្អាតរបស់នាងគឺឆ្លងកាត់ការវះកាត់។ ប៉ុន្តែចំណុចនេះ តារាស្រី Net Idol បង្ហោះរូបខ្លួនកាលនៅក្មេង ជាការឆ្លើយតបថា នាងមិនបានឆ្លងកាត់ការវះកាត់ឡើយ។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិត នៅតែតាមដានប្រវត្តិពិតរបស់នាង។ បើទោះបីជានាង និយាយថា ខ្លួនជាកូនកាត់ជាមួយម្ដាយជាជនជាតិកូរ៉េខាងត្បូង ព្រមទាំងឪពុកជាជនជាតិចិន និងកើតនៅកូរ៉េខាងត្បូងក្ដី។ នាងបន្តថា ម្តាយរបស់នាងបានចាកចេញនៅអាយុ ៣ ឆ្នាំ ហើយត្រូវបានបញ្ជូនទៅប្រទេសចិនដីគោកវិញ។ នាងត្រូវបានចិញ្ចឹមដោយម្តាយថ្មីជាអ្នកមាន ផ្ដល់ឲ្យនាងនូវជីវិតដ៏ប្រណិតដូចបានឃើញ។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិត កំពុងព្យាយាមចាប់កំហុស។ តាមពិតនាងជាជនជាតិចិនដីគោក ហើយម្តាយថ្មីដែលនាងបានអះអាង តាមពិតជាម្ដាយពិតរបស់នាង។

ទោះយ៉ាងណា ការជីកកកាយនិងបែកធ្លាយវីដេអូនេះ កើតចេញពីការប្រកួតប្រជែងរបស់អ្នកមានឥទ្ធិពល និងកម្មវិធី Net Idols របស់ចិន នេះបើយោងតាមរបាយការណ៍បានបញ្ជាក់។ ប្រការនេះ បាននាំឲ្យមានការលាតត្រដាងនៃរង្វង់ងងឹត នៅពីក្រោយអ្នកមានឥទ្ធិពលទាំងនេះ។ អ្នកណាដែលចង់ក្លាយជា តារាល្បីក្នុងកម្មវិធី Net Idol នឹងជាថ្នូរត្រូវជួបអតិថិជនធំៗលើគ្រែដែលព្រមចំណាយប្រាក់ ហើយត្រូវបានថតដោយកាមេរ៉ាលាក់ និងបានបញ្ចេញឃ្លីបវីដេអូសិចគំរាមកំហែង ដូចដែល Net Idol វ័យក្មេងរូបនេះ កំពុងប្រឈមមុខដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចោរប្លន់បាញ់ទម្លុះកញ្ចក់ ស្លាប់ភ្ញៀវម្នាក់ និងរបួសម្ចាស់ហាងធ្ងន់ធ្ងរនៅ ថៃ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ